មុនពេលចូលទៅកន្លែងគេង អ្នកកួរតែទទួលទានផ្លែឈើរី ឲ្យបានមួយក្តាប់។ យោងទៅតាមអ្នកវិទ្យាសាស្រ្ត បានបង្ហាញឲ្យឃើញថា ផ្លែឈើប្រភេទនេះមានសារធាតុ មេឡាតូនីន ដែលជាប្រភេទអ័រម៉ូនដូចគ្នា ដែលរូបកាយបានបង្កើតឡើង សំរាប់ចួយសម្រួលដំណេក ឲ្យបានលង់លក់ស្រួល។
បន្ទាប់ពិសាររួចហើយ អ្នកគួរតែចូលទៅងូតទៅក្តៅឧណ្ណៗ ដើម្បីជួយធ្វើឲ្យសាច់ដុំ បានធូរស្រាល និងរាងកាយ ទាំងមូលរបស់អ្នកផងដែរ។ ជាមួយគ្នានេះដែរ នៅកន្លែងគេងរបស់អ្នក អ្នកគួរដាក់ក្បាលកើយលើខ្នើយធ្ងន់ៗ ដែលការធ្វើយ៉ាងនេះ នឹងជួយឲ្យអ្នកគេង បានលក់ស្រួលពេញមួយយប់៕
ដោយ៖ ហង់ ច័ន្ទសុបញ្ញា