ព័ត៌មានអន្តរជាតិ

លោក Lavrov៖ ណាតូ កំពុងចូលរួមធ្វើសង្គ្រាម នៅម្ខាងជាមួយនឹងរដ្ឋាភិបាលក្រុងគៀវ

បរទេស៖ លោករដ្ឋមន្ត្រីការបរទេស នៃប្រទេសរុស្សី Sergey Lavrov កាលពីថ្ងៃម្សិលមិញនេះ បានធ្វើការលើកឡើងថាបណ្តាប្រទេសនៅអង្គការណាតូ ពេលនេះកំពុងចូលរួមក្នុងការធ្វើសង្គ្រាម ប្រឆាំងទៅនឹងប្រទេសរុស្សី ជាមួយនឹងអ៊ុយក្រែន និងកំពុងចូលខ្លួនកាន់តែច្រើន ទៅក្នុងជម្លោះដ៏រ៉ាំរ៉ៃនេះ។

ការចេញផ្សាយដោយ RT បានឲ្យដឹងទៀតថាលោក Lavrovបានធ្វើការថ្លែងការណ៍បែបនេះ នៅក្នុងបទសំភាសមួយក្រោយពេលដែលកិច្ចប្រជុំរវាងលោកជាមួយនឹងសមភាគីអ៊ីរ៉ង់លោក Hossein Amirabdollahian នាទីក្រុងមូស្គូកាលពីថ្ងៃម្សិលមិញដដែលនេះ។

លោករដ្ឋមន្ត្រីការបរទេសរុស្សីរូបនេះ បានបន្តទៀតថា លោកខាងលិច មិនមានបំណងក្នុងការបញ្ចប់សង្គ្រាមនេះនោះទេ ហើយជំនួសមកវិញតាមរយៈការធ្វើការងារយ៉ាងណា ដើម្បីអូសបន្លាយសង្គ្រាមនៅអ៊ុយក្រែន ឲ្យបានយូរបំផុតតាមដែលអាចធ្វើទៅបាន។

ក្នងនោះផងដែរលោក Lavrov ក៏បានលើកឡើងអំពីការកត់សំគាល់ ចំពោះសេចក្តីថ្លែងការណ៍ថ្មីៗ ដោយលោករដ្ឋមន្ត្រីការបរទេសអាមេរិក Antony Blinken ផងដែលបុរសជនជាតិអាមេរិកនេះ បានអះអាងថាបទឈប់បាញ់គ្នា ឬកិច្ចព្រមព្រៀងសន្តិភាព នឹងមិនត្រូវអនុញ្ញាតិឡើយពីព្រោះថា វានឹងផ្តល់អត្ថប្រយោជន៍ ឲ្យតែប្រទេសរុស្សីប៉ុណ្ណោះ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top