ភ្នំពេញ៖អ្នកប្រដាល់ ប៉ោ ភារិទ្ធ សមាគមកីឡាប្រដាល់ ក្រសួងកសិកម្មដណ្តើមបានខ្សែក្រវាត់ខារ៉ាបាវទម្ងន់៦៣,៥០គីឡូក្រាមនៅលើសង្វៀន SEATV នារសៀលថ្ងៃសៅរ៍ ទី២៨ ខែធ្នូ ឆ្នាំ២០១៩បន្ទាប់ពីយកឈ្នះអ្នកប្រដាល់ថៃ Kolap Dam ។
រីឯអ្នកប្រដាល់កម្ពុជា ពុយ វណ្ណៈ ក្លិបឃ្លាំងមឿងកីឡា ខេត្តពោធិ៍សាត់ដណ្តើមបានចំណាត់ថ្នាក់លេខ៣ក៏ឈ្នះអ្នកប្រដាល់ថៃ Loom Leng ។ ប៉ោ ភារិទ្ធជាអ្នកប្រជែងយកខ្សែក្រវាត់ដែលមានតម្លៃ៤.០០០ដុល្លារ អមដោយពានមួយយកឈ្នះមួយអ្នកប្រដាល់ថៃ Kolap Dam ផ្ដាច់ព្រ័ត្រ ។
នៅក្នុងការប្រកួតផ្ដាច់ព្រ័ត្រប្រវត្តិសាស្ដ្រពិត ជាមានការផ្លាស់ប្ដូរមែន។ ទាំងសម្ខាងពិតជាត្រៀមខ្លកួនបានល្អដូចគ្នា ការប្រកួតមានលក្ខណៈតឹងតែងជាខ្លាំង ពួកគេប្រើសុទ្ធតែស្នៀតពិសេសៗរួមជាមួយនឹងការការពារដោយប្រុងប្រយ័ត្នពិសេសគេញញើតកែងគ្នារៀងៗខ្លួនតែនៅពេលមានឩិកាសពួកគេវាយប្រហារគ្នាដោយមិនសម្ចៃកម្លាំង ។
ពួកគេវ៉ៃចេញច្រើនដូចគ្នាតែការវ៉ៃ ចេញរបស់ភារិទ្ធចំគោលដៅបានល្អ និង ច្រើនជាង បន្ទាប់ពីប្រកួតចប់ទឹកទី៥ ប៉ោ ភារិទ្ធបានទទួលជ័យជម្នះលើ Kolap Dam ដោយពិន្ទុដាច់ ដោយចៅក្រមទាំង៥រូបសុទ្ធតែផ្ដល់ពិន្ទុឲ្យភារិទ្ធឈ្នះគ្រប់ៗគ្នា ។ ភារិទ្ធឈ្នះ៥ទល់០គេបានក្លាយជាម្ចាស់ខ្សែក្រវាត់ដែលមានរង្វាន់អមចំនួន ៤.០០០ ដុល្លាររួមជាមួយនឹងពានអមខ្សែក្រវាត់ ចំពោះ Kolap Dam ទទួលបានជើងឯករង ទទួលពានមួយ និងប្រាក់រង្វាន់ចំនួន២.៥០០ដុល្លារ ។
ចំពោះការប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ៣វិញនោះ អ្នកប្រដាល់កម្ពុជាពុយ វណ្ណៈក្លិបឃ្លាំងមឿងកីឡាប្រកួតឈ្នះអ្នកប្រដាល់ថៃ Loom Leng ដោយពិន្ទុដាច់ដែរ ។ ជំនួបរវាងអ្នកប្រដាល់ទាំង២រូបនេះក្នុវគ្គវិលជុំសន្សំពិន្ទុលូម លេងជាអ្នកឈ្នះពិន្ទុលើពុយ វណ្ណៈ តែនៅក្នុងការប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ៣ប្រវត្តិសាស្រ្តពិតជាផ្លាស់ប្ដូរមែន ។
ការប្រកួតពិតជាតឹងតែងតែលទ្ធផលចុងក្រោយវណ្ណៈ ជាអ្នកបានទទួលជ័យជម្នះដោយចៅក្រមទាំងសុទ្ធតែផ្ដល់ពិន្ទុឲ្យវណ្ណៈឈ្នះ ។ ពុយ វណ្ណៈទទួលបានចំណាត់ថ្នាក់លេខ៣បាសនទទួលពានមួយនិងរង្វាន់អមចំនួន១,៥០០ដុល្លារ ចំណែក Loom Leng វិញបានទទួលពានមួយ និងរង្វាន់លួងចិត្តចំនួន១.០០០ដុល្លារ ៕ដោយ៖លី ភីលីព