ហាណូយ៖ អតីតរដ្ឋមន្រ្តីក្រសួងព័ត៌មានពីររូប ដោយម្នាក់នឹងត្រូវចំណាយពេល នៅក្នុងគុកមួយជីវិត និងម្នាក់ទៀតជាប់គុក ១៤ ឆ្នាំពីបទរំលោភបំពាន់ ក្នុងរឿងអាស្រូវទិញក្រុមហ៊ុនទូរទស្សន៍។
យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩ បានឱ្យដឹងថា តុលាការប្រជាជន ទីក្រុងហាណូយ នៅថ្ងៃសៅរ៍នេះ បានកាត់ទោសប្រហារជីវិត លោកង្វៀន បាកសុន អតីតរដ្ឋមន្រ្តីក្រសួងព័ត៌មាន និងទូរគមនាគមន៍ ពីបទទទួលសំណូក ចំនួន ៣ លានដុល្លារ ។
តុលាការបាននិយាយថា ចាប់តាំងពីក្រុមគ្រួសាររបស់ ង្វៀន បាកសុន បានបង់ប្រាក់ចំនួន ៦៦ ពាន់លានដុង (៣ លានដុល្លារអាមេរិក) ក្នុងនាមគាត់ជាថវិការដ្ឋ គឺការកាត់ទោសប្រហារជីវិតដែលស្នើដោយព្រះរាជអាជ្ញា មិនត្រូវបានគេស្នើសុំទេ។
ចំណែកលោក ទ្រឿង មិញទួន ដែលពេលនោះ ជាអនុរដ្ឋមន្រ្តីក្រសួងព័ត៌មាន ដែលជាជនជាប់ចោទដ៏សំខាន់ម្នាក់ទៀត ក្នុងរឿងក្តីនេះ ត្រូវបានជាប់ពន្ធនាគារ ១៤ ឆ្នាំ។
ទាំងលោក សុន អាយុ ៦៦ឆ្នាំ និងមិញទួន អាយុ ៥៩ ឆ្នាំ ត្រូវបានរកឃើញថាមានកំហុសពីបទ“ រំលោភលើបទប្បញ្ញត្តិ ស្តីពីការគ្រប់គ្រងនិងការប្រើប្រាស់ ដើមទុនសាធារណៈ ដែលនាំឱ្យមានផលវិបាកធ្ងន់ធ្ងរ” និង“ ទទួលសំណូក” ។ ពួកគេត្រូវបានចាប់ខ្លួន នៅខែកុម្ភៈ និងត្រូវបានបណ្តេញចេញ ពីបក្សកុម្មុយនិស្ត នៅខែតុលា៕ ប្រែសម្រួលៈ ណៃ តុលា