ក្លឹបជើងឯកអ៊ីតាលី Juventus បានក្លាយទៅជា ក្លឹបធំបំផុតមួយ នៅអ៊ឺរ៉ុបចុងក្រោយ ដែលបានបង្ហាញ ពីបំណងចង់បាន អ្នកចាំទីដៃស្អិត របស់ក្លឹបយក្សអេស្បាញ Barcelona កីឡាករ Marc Andre ter Stegen។
គ្រូបង្វឹកក្លឹប បច្ចុប្បន្នលោក Maurizio Sarriត្រូវបានគេជឿជាក់ថា មានបំណងចង់បានអ្នកចាំទីរូបនេះ ខ្លាំងដើម្បីមកជំនួសតំណែង របស់អ្នកចាំទីវ័យចំណាស់ បច្ចុប្បន្នកីឡាករ Gianluigi Buffon ដែលមានអាយុដល់ទៅ ៤១ឆ្នាំទៅហើយនោះនិងដើម្បី មកចាប់ដៃគូជាមួយនឹងអ្នកចាំទី Wojciech Szczesny ផងដែរ។
យោងតាមការចេញផ្សាយរបស់កាសែត Mundo Deportivo បានបញ្ជាក់ថាតម្លៃខ្លួន របស់អ្នកចាំទី Stegen វ័យ២៧ឆ្នាំរូបនេះ ក្នុងពេលនេះគឺមាន តម្លៃដល់ទៅ ១០០លានផោនដោយក្នុងនោះ ក៏មានក្លឹបធំៗដូចជា Bayern Munich និង PSG ផងដែរដែលមានបំណងចង់បានកីឡាកររូបនេះដូចគ្នាដែរ៕ ប្រែសម្រួល:ស៊ុនលី