បរទេស៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានអំពាវនាវឱ្យសភារឹតបន្តឹងវិធានការគ្រប់គ្រងកាំភ្លើង ចំពេលមានការកើនឡើងនៃអំពើហិង្សាដោយកាំភ្លើងបណ្តាលឱ្យមានអ្នកស្លាប់នៅក្នុងសហរដ្ឋអាមេរិក។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Biden បាននិយាយនៅថ្ងៃអាទិត្យថា មនុស្សយ៉ាងហោចណាស់បួននាក់ត្រូវបាន សម្លាប់នៅក្នុងពិធីជប់លៀងខួបកំណើត របស់ក្មេងជំទង់ម្នាក់ នៅទីក្រុង Dadeville រដ្ឋ Alabama កាលពីយប់ថ្ងៃសៅរ៍។
នៅក្នុងឧបទ្ទវហេតុបាញ់ប្រហារដាច់ដោយឡែកមួយ ទៀត គឺមនុស្សពីរនាក់បានស្លាប់នៅសួនសាធារណៈមួយក្នុងទីក្រុង Louisville រដ្ឋ Kentucky កាលពីថ្ងៃសៅរ៍។
លោក Biden បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃអាទិត្យ បន្ទាប់ពីមានអំពើហិង្សាដោយកាំភ្លើង កាលពីចុង សប្តាហ៍នេះថា “កាំភ្លើងគឺជាឃាតករឈានមុខគេលើកុមារនៅអាមេរិក ហើយចំនួនកំពុងកើនឡើង – មិនធ្លាក់ចុះទេ” ។ លោកបានបន្ថែមថា ស្ថានការណ៍គឺជារឿងដ៏គួរឲ្យស្អប់ខ្ពើម ហើយថា “អាមេរិកយល់ស្រប និងចង់ឲ្យសមាជិក សភាធ្វើការកែ ទម្រង់កាំភ្លើងដែលមានសុទិដ្ឋិនិយម”។
លោក Biden ប្រធានាធិបតីអាមេរិក ក៏បានរិះគន់គណបក្សសាធារណរដ្ឋចំពោះ ការចូលរួមក្នុងសន្និបាតថ្ងៃសុក្រ នៃសមាគមកាំភ្លើងជាតិ (NRA) ចំពេលមានការកើនឡើងនៃអំពើហិង្សាដោយកាំភ្លើង។ សន្និបាតនៅទីក្រុង Indianapolis មានការចូលរួមដោយអតីតប្រធានាធិបតីអាមេរិក Donald Trump ៕