យោងតាមការចេញផ្សាយរបស់ The Goal នៅថ្ងៃនេះបានឲ្យដឹងថាប្រធានក្លឹប PSG លោក Nasser Al Khelaifi កំពុងធ្វើការផ្លាស់ប្តូរការ ប្តេជ្ញាចិត្តក្នុងការថែរក្សាស្ថេរភាពក្លឹបតាមរយៈ ការផ្តោតយកចិត្តទុកដាក់លើកីឡាករឆ្នើមៗ ជាថ្នាលយុវជនជំនួសឲ្យតារាឆ្នើមល្បីៗ ឈ្មោះស្រាប់ក្នុងពិភពបាល់ទាត់។
ដំណឹងនេះបានធ្វើឡើងនៅក្រោយពេល ដែលមានការបញ្ជាក់ថាកុងត្រា បន្តថ្មីរវាងក្លឹបជាមួយនឹងកីឡាករ Lionel Messi គឺទទួលបានត្រឹមលទ្ធផលជាប់គាំងមិនអាច ដំណើរការទៅមុខឡើយហើយសង្ឃឹមថាឱកាស វិលត្រឡប់របស់កីឡាកររូបនេះទៅ Barcelona វិញគឺមានកាន់តែច្រើនឡើង។
គួរឲ្យដឹងដែរថា PSG បានខិតខំយ៉ាងខ្លាំងក្នុងការចរចា ដើម្បីនាំយកកីឡាកររូបនេះឲ្យបន្តកុងត្រាថ្មី ជាពិសេសក្រោយការលើកពានរង្វាន់ពិភពលោកភ្លាម កន្លងមកប៉ុន្តែសញ្ញាដែលទទួលបានពីកីឡាករ ហាក់ដូចជាមិនសូវល្អដូចការរំពឹងទុកឡើយហើយជឿជាក់ថាកីឡាករ នៅតែមានបំណងក្នុងការ វិលត្រឡប់ក្លឹបចាស់នៅអេស្បាញវិញ នៅឡើយ៕ប្រែសម្រួល៖ស៊ុនលី