បរទេស៖ អតីតអ្នកកាសែតជើងចាស់ របស់អាមេរិកលោក Seymour Hersh បានធ្វើការអះអាងកាលពីពេលថ្មីៗនេះ ការផ្គត់ផ្គង់អាវុធរបស់លោកខាងលិច ស្រោចទៅលើប្រទេសអ៊ុយក្រែន នោះបែរជាបច្ចុប្បន្នកំពុងត្រូវបាន លក់ចូលទៅក្នុងទីផ្សារងងឹងទៅវិញ។
លោកបានអះអាងទៀតថា មេបញ្ជាការយោធារបស់អ៊ុយក្រែន ជាច្រើនបាននាំគ្នាប្រមូលលក់អាវុធទាំងនោះ ចូលទៅក្នុងប្រទេសប៉ូឡូញប្រទេសរ៉ូមានី និងបណ្តាប្រទេសមួយចំនួនទៀតផងដែរ។
យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថាលោក Seymour Hersh គឺជាម្ចាស់ពានរង្វាន់ Pulitizer Prize winnterហើយលោកបានបន្ត ទៀតថាលោកខាងលិច ក៏បានដឹងអំពីរឿងជួញដូរអាវុធទាំងនេះផងដែរ។
លោកបានពន្យល់ទៀតថា ទោះបីជាមិនទាន់ព័ត៌មាន អំពីចំនួនពិតប្រាកដក្តី ប៉ុន្តែជឿជាក់ថាអាវុធដែលលោកខាងលិច បានចាប់ផ្តើមឧបត្ថម្ភដល់អ៊ុយក្រែន តាំងតែពីដើមជម្លោះជាមួយនឹងរុស្សី នោះគឺបានហូរចូលទៅក្នុង ទីផ្សារងងឹតរបស់ប៉ូឡូញរ៉ូមានី និងប្រទេសផ្សេងទៀតភ្លាមផងដែរ៕ ប្រែសម្រួល៖ស៊ុនលី