ព្រឹត្តិការណ៍

សហរដ្ឋអាមេរិក សន្យា ធ្វើចំណាត់ ការលើការបាញ់ មីស៊ីល ណាមួយរបស់ កូរ៉េខាងជើង

បរទេស៖ទីប្រឹក្សាសន្តិសុខជាតិ សហរដ្ឋអាមេរិក Robert O’Brien បាននិយាយនៅថ្ងៃអាទិត្យថា សហរដ្ឋអាមេរិកនឹងខកចិត្តជាខ្លាំង ប្រសិនបើប្រទេស កូរ៉េខាងជើង បាញ់តេស្តសាកល្បងមីស៊ីល វាយប្រហារក្នុងចម្ងាយឆ្ងាយ ឬក៏មីស៊ីលនុយក្លេអ៊ែ ហើយនឹងចាត់វិធានការ ដ៏សមស្របមួយ ក្នុងនាម ជាមហាអំណាងយោធា និងសេដ្ឋកិច្ចឈានមុខគេ។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ បានឲ្យដឹងថា នៅក្នុងបទសម្ភាសន៍ មួយជាមួយកម្មវិធី This Week របស់កាសែត ABC លោក Robert O’Brien បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន មានឧបករណ៍ជាច្រើន សម្រាប់ធ្វើការឆ្លើយតបចំពោះ ការបាញ់​តេស្តមីស៊ីលបែបនោះណាមួយ។

លោកបន្តទៀតថា “យើងនឹងរក្សាការវិនិច្ឆ័យ ប៉ុន្តែសហរដ្ឋអាមេរិក នឹងចាប់វិធានការ ដូចដែលយើងបានធ្វើ នៅក្នុងស្ថានភាពទាំងនេះ។ ប្រសិនបើលោក គីម ជុងអ៊ុន ធ្វើបែបនោះមែននោះ យើងនឹងមានការខកចិត្តជា ខ្លាំងក្រៃលែង ហើយយើងនឹងបង្ហាញឲ្យឃើញ នូវការខកចិត្តនោះ”៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top