កីឡា

ជប៉ុនកំណត់លើកីឡា ៤ ប្រភេទថ្មី នៃអូឡាំពិកនឹង ទទួលមេដាយមាស៣០គ្រឿង

តូក្យូ៖ គោលដៅរបស់ គណៈកម្មាធិការអូឡាំពិកជប៉ុន នឹងដណ្តលមមេដាយមាស ចំនួន៣០គ្រឿង ក្នុងព្រឹត្តិការណ៍អូឡាំពិក ទីក្រុងតូក្យូឆ្នាំ ២០២០ គឺជាការក្រឡេកមើលហួស ពីម្ចាស់ផ្ទះដែលមានពិន្ទុ សរុបល្អបំផុតគឺ ១៦ ពីព្រឹត្តិការណ៍ឆ្នាំ ១៩៦៤ និង ២០០៤ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។

ប៉ុន្តែជាមួយនឹងកីឡាចំនួន ៤ បន្ថែមទៀតផ្តល់ដល់កីឡាករ ដែលមានទេពកោសល្យ របស់ប្រទេសជប៉ុន នូវឱកាសទទួលបាន មេដាយមាស ១៦ ថ្មីដើម្បីឈានដល់គោលដៅ អាចជាលទ្ធភាពអាច កើតមាន។កីឡាករ Kanoa Igarashi អាយុ ២២ ឆ្នាំបានដើរតួយ៉ាងល្អ ដើម្បីធ្វើជាតំណាងមាតុភូមិ របស់ឪពុកម្តាយរបស់លោកបានឈរ នៅចំណាត់ថ្នាក់លេខ ៦ ក្នុងព្រឹត្តិការណ៍ World Surf League’s Tour រដូវកាលនេះ ដើម្បីទទួលបានចំណាត់ថ្នាក់លេខ ១០ ។

លោកជិះក្តារដ៏មានកិត្តិយស ជាមួយទង់ជាតិជប៉ុន និងសក់ពណ៌ទង់ដែង ពណ៌មាសជាការបង្ហាញ ពីសេចក្តីប្រាថ្នាជាតិ និងមេដាយរបស់លោក។ លោក Igarashi បានឈ្នះព្រឹត្តិការណ៍ CT នៅឆ្នាំនេះបាននិយាយថា ការឈ្នះមេដាយមាស គឺជាគោលដៅ របស់ខ្ញុំសម្រាប់ឆ្នាំ ២០២០ ហើយលោកបានធ្វើដំណើរ ទៅប្រទេសជប៉ុន និងបានទស្សនា ឆ្នេរខ្សាច់ Tsurigasaki Surfing ជាកន្លែងសម្រាកលំហែកាយ អូឡាំពិកនៅឈីបា៕ ដោយ៖លី ភីលីព

Most Popular

To Top