កីឡា

Rivaldo ព្រមាន Firmino ចូលរួមជាមួយនឹងក្លឹបមួយនេះ

ថ្មីៗនេះកីឡាករខ្សេប្រយុទ្ធប្រេស៊ីល Roberto Firmino បានប្រកាសបញ្ជាក់ច្បាស់ៗ ហើយថាគាត់នឹងចាកចេញពីក្លឹបហង្សក្រហម Liverpool ដើម្បីស្វែងរកជម្រកថ្មីដែលអាចបង្ហាញខ្លួន បានញឹកញាប់ហើយក្នុងនោះក្លឹប Barcelona តែងតែបានលេចឬនូវដំណឹងនេះមុនគេ។

ទោះបីជាយ៉ាងណាក្តីអតីតវិរៈបុរសរបស់ ក្រុមជម្រើសជាតិប្រេស៊ីលលោក Rivaldo បានធ្វើការព្រមាននិងណែនាំថាកីឡាករ Firmino ដែលមានវ័យ ៣១ឆ្នាំរូបនេះដាច់ខាត មិនគួរសម្រេចចិត្តជ្រើសយក Barcelona ជាគោលដៅបន្ទាប់នឡើយ។

ថ្លែងទៅកាន់ Betfair លោក Rivaldo បាននិយាយថា៖ ដើម្បីអាចដើរតាមគន្លងកីឡាករប្រេស៊ីលឆ្នើមៗ នាពេលកន្លងមក Firmino គួរតែអាចលេងឲ្យក្លឹប Barcelona ប៉ុន្តែខ្ញុំគិតថាគាត់គួរពិចារណាឲ្យបានច្បាស់ អំពីស្ថានភាពនៃតួនាទីរបស់គាត់ នៅជាមួយនឹងក្លឹបនេះជាមុនសិន។

លោកបន្តថាគ្រូបង្វឹកលោក Xavi គឺជាគ្រូដ៏មានបច្ចេកទេស និងតាក់តិកខ្លាំងណាស់ហើយប្រសិនបើ Robert Lewandowski ជាមួយនឹងក្រុមហើយនោះច្បាស់ណាស់ Firmino នឹងបានត្រឹមកៅអីបម្រុងប៉ុណ្ណោះ ពេលលេងនៅអេស្បាញ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top