ខាងក្រោមនេះ ជាធនាគារទាំង ១០ ដែលមានអាយុចំណាស់ ជាងគេក្នុងពិភពលោក៖
១. ធនាគារ Monte dei Paschi di Siena៖ ជាធនាគារដែលមានទីតាំង នៅប្រទេសអ៊ីតាលី ដែលបង្កើតតាំងពីឆ្នាំ ១៤៧២ ដែលមកទល់ពេលនេះមានអាយុ ៥៤៧ឆ្នាំ។
២. ធនាគារ Berenberg៖ ជាធនាគារដែលមានទីតាំងនៅប្រទេសអាល្លឺម៉ង់ ដែលបង្កើតតាំងពីឆ្នាំ ១៥៩០ ដែលមកទល់ពេលនេះមានអាយុ ៤២៩ឆ្នាំ។
៣. ធនាគារជាតិស៊ុយអែត៖ ធនាគារជាតិនៃប្រទេសអឺរ៉ុបមួយនេះ បង្កើតឡើងតាំងពីឆ្នាំ ១៦៦៨ ដែលមកទល់ពេលនេះមានអាយុ ៣៥១ឆ្នាំ។
៤. ធនាគារ C. Hoare & Co.៖ ជាធនាគារដែលមានទីតាំងនៅប្រទេសអង់គ្លេស ដែលបង្កើតតាំងពីឆ្នាំ ១៦៧២ ដែលមកទល់ពេលនេះមានអាយុ ៣៤៧ឆ្នាំ។
៥. ធនាគារ Metzler៖ ជាធនាគារដែលមានទីតាំងនៅប្រទេសអាល្លឺម៉ង់ ដែលបង្កើតតាំងពីឆ្នាំ ១៦៧៤ ដែលមកទល់ពេលនេះមានអាយុ ៣៤៥ឆ្នាំ។
៦. ធនាគារ Barclays៖ ជាធនាគារដែលមានទីតាំងនៅប្រទេសអង់គ្លេស ដែលបង្កើតតាំងពីឆ្នាំ ១៦៩០ ដែលមកទល់ពេលនេះមានអាយុ ៣២៩ឆ្នាំ។
៧. ធនាគារ Coutts៖ ជាធនាគារដែលមានទីតាំងនៅប្រទេសអង់គ្លេស ដែលបង្កើតតាំងពីឆ្នាំ ១៦៩២ ដែលមកទល់ពេលនេះមានអាយុ ៣២៧ឆ្នាំ។
៨. ធនាគារនៃប្រទេសអង់គ្លេស៖ ជាធនាគារកណ្ដាលសម្រាប់ចក្រភពអង់គ្លេសទាំងមូល ដែលបង្កើតឡើងក្នុងឆ្នាំ ១៦៩៤ ដែលមកទល់ពេលនេះមានអាយុ ៣២៥ឆ្នាំ។
៩. ធនាគារនៃប្រទេសស្កុតឡែន៖ ធនាគារនេះបង្កើតតាំងពីឆ្នាំ ១៦៩៥ ដែលមកទល់ពេលនេះមានអាយុ ៣២៤ឆ្នាំ។
១០. ធនាគារ Caja Madrid៖ ជាធនាគារដែលមានទីតាំងនៅ រាជធានីម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ ដែលបង្កើតតាំងពីឆ្នាំ ១៧០២ ដែលមកទល់ពេលនេះមានអាយុ ៣១៧ឆ្នាំ៕