Event

ជួបជាមួយតារាល្បីៗ ប្រចាំផលិតកម្ម រស្មីហង្សមាស ថ្ងៃទី ៦ និង៧ នៅក្នុងខេត្តបន្ទាយមានជ័យ

ភ្នំពេញ៖ មហាព្រឹត្តិការណ៍តន្ត្រីទេសចរណ៍ The Voice x Cambodia Beer Tour Concert នឹងធ្វើដំណើរឆ្ពោះទៅកាន់ខេត្តបន្ទាយមានជ័យ ទីតាំង ទីក្រុងកម្សាន្តហ៊ុយ ឡេង នៅថ្ងៃទី៦ និងទី៧ ចាប់ពីម៉ោង៦ល្ងាចតទៅ និងមានការផ្សាយផ្ទាល់ តាមរយៈហ៊្វេសប៊ុកផេកផ្លូវការរបស់ CAMBODIA BEER ផងដែរ។

ការប្រគំតន្ត្រីទេសចរណ៍ The Voice x Cambodia Beer Tour Concert ធានាថាសប្បាយ និងពិសេសគឺអ្នកចូលរួមទស្សនាផ្ទាល់ នឹងមានឱកាសឈ្នះរង្វាន់ម៉ូតូ Honda Dream ស៊េរីថ្មី ចំនួ ន ២គ្រឿង ដោយគ្រាន់តែទិញផលិតផលរបស់ក្រុមហ៊ុន ខ្មែរប៊ែវើរីជីស ដែលមានដូចជា CAMBODIA BEER ភេសជ្ជៈប៉ូវកម្លាំងវើក ភេសជ្ជៈ ICY COOL រសជាតិម៉ុងតុល ទឹកក្រូចអាយស៍IZE ភេសជ្ជៈ EXPREZ រសជាតិស្រ្តប៊ែរី និងទឹកពិសាកម្ពុជា ដែលមានលក់តាមស្តង់ ក្នុងទីធ្លាប្រគំតន្ត្រីនោះ ហើយយកសន្លឹកឆ្នោតបំពេញព័ត៌មានឲ្យត្រឹមត្រូវ ជាការស្រេច។

ជាក់ស្តែង កាលពីសប្តាហ៍មុន The Voice x Cambodia Beer Tour Concert នៅខេត្តកំពង់ធំបានរកឃើញអតិថិជនសំណាងដែលបានឈ្នះរង្វាន់ម៉ូតូ ពីការចាប់សន្លឹកឆ្នោត២នាក់រួមមាន៖ វ៉ាន់ សុខគឿន រស់នៅខេត្តកំពង់ធំ និង ប៉ាង ចឹកធូវ រស់នៅខេត្តកំពង់ធំ។ ក្នុងនោះផងដែរ CAMBODIA BEER ក៏បានធ្វើការចែករង្វាន់ម៉ូតូ Honda Click ស៊េរីថ្មី ៧គ្រឿង ដល់អតិថិជន៧រូបផងដែរ ដែលមកពីខេត្តត្បូងឃ្មុំ និងខេត្តកំពង់ធំ។

ចុងសប្តាហ៍នេះ បងប្អូនខេត្តបន្ទាយមានជ័យ មករាំលេងកំសាន្តជាមួយកំពូលតារាចម្រៀងបោះសម្លេង ឱក សុគន្ធកញ្ញា, ឆន សុវណ្ណរាជ, ពេជ្រ សោភា, ណុប បាយ៉ារិទ្ធ និងតារាចម្រៀងជាច្រើនរូបទៀត ប្រចាំផលិតកម្មរស្មីហង្សមាស ហើយក្រេបយករសជាតិដ៏ស្រស់ពី CAMBODIA BEER ដែលស័ក្តិសមបំផុត ជាមួយនឹងចង្វាក់ភេ្លង និងភ្លើងពណ៌ការប្រគំតន្ត្រី៕

ពិសាដោយការទទួលខុសត្រូវ

ហ៊្វេសប៊ុកផេកផ្លូវការ CAMBODIA BEER៖ https://www.facebook.com/cambodiabeer

Most Popular

To Top