បរទេស ៖ កំពូលមហាសេដ្ឋីអ្នកជំនាញ អភិវឌ្ឍអចលនទ្រព្យ របស់ប្រទេសរុស្សីម្នាក់ ដែលមានឈ្មោះថា Naumenko បានរៀបចំឯកសារច្បាប់ ដើម្បីប្តឹងតវ៉ាប្រឆាំង ជាមួយនឹងក្រសួងកិច្ចការងារដឹកជញ្ជូនរបស់អង់គេ្លស សង្ឃឹមអាចទាមទារបានមកវិញ នូវនាវាកំសាន្តរបស់ខ្លួន Phi តម្លៃ៤៩លានដុល្លារមួយ គ្រឿងមកវិញ ។
ការចាប់ រក្សាទុកនាវា កំសាន្តដ៏ទំនើបនេះត្រូវបានធ្វើឡើង ដោយក្រសួងកិច្ចការងារដឹកជញ្ជូន របស់អង់គ្លេសតាំងតែពីឆ្នាំកន្លង ទៅដោយអះអាង ទៅលើទណ្ឌកម្មសេដ្ឋកិច្ច របស់លោកខាងលិចចំពោះរុស្សី។
ទោះបីជាយ៉ាងណាក្តីមហាសេដ្ឋីលោក Naumenko រូបនេះមកដល់បច្ចុប្បន្នគឺ មិនមានឈ្មោះនៅក្នុងបញ្ជីបុគ្គល ដែលមានរបររកស៊ីជាប់ពាក់ព័ន្ធណាមួយជាមួយ នឹងរដ្ឋាភិបាល របស់ប្រទេសរុស្សីនោះទេ។
យោងតាមឯកសារ ដែលបានដាក់នៅថ្ងៃទី១០ ខែឧសភា អ្នកជំនួញរូបនេះ បានបង្ហាញ នូវបំណងចង់ឱ្យអាជ្ញាធរ អង់គ្លេសដោះលែងកប៉ាល់ ដែលត្រូវបានចតនៅកំពង់ផែ Canary Wharf របស់ទីក្រុងឡុងដ៍ចាប់តាំង ពីចុងឆ្នាំ ២០២១នោះមកវិញ៕
ប្រែសម្រួល៖ស៊ុនលី