វ៉ាស៊ីនតោន៖ រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo បានលើកឡើងពីក្ដីសង្ឃឹមរបស់លោកថា ប្រទេសកូរ៉េខាងជើងនឹងជ្រើសរើសសន្តិភាព ជាជាងការធ្វើសង្គ្រាម បន្ទាប់ពីរបបនេះបានគំរាម បង្ហាញអាវុធថ្មីរបស់ខ្លួន។
លោក Pompeo បានធ្វើអត្ថាធិប្បាយ ទៅកាន់សារព័ត៌មាន Fox News ភ្លាមៗបន្ទាប់ពីមេដឹកនាំ កូរ៉េខាងជើងលោកគីម ជុងអ៊ុន បានថ្លែងការគំរាមកំហែងនេះ ចំពេលដែលកិច្ចពិភាក្សា អំពីការរំសាយអាវុធនុយក្លេអ៊ែរ បានជាប់គាំងជាមួយទីក្រុងវ៉ាស៊ីនតោន។
អ្នកការទូតកំពូលរបស់សហរដ្ឋអាមេរិករូបនេះ បានលើកឡើងនៅពេលសួរសម្រាប់ការវាយតម្លៃ ការព្រមានរបស់លោកគីមថា “ វានៅតែជាករណីដែលយើងសង្ឃឹមថា លោកប្រធានគីមនឹ ងដើរតាមទិសដៅផ្សេង យើងសង្ឃឹមថា លោកប្រធានគីម នឹងធ្វើការសម្រេចចិត្តត្រឹមត្រូវ លោកនឹងជ្រើសរើសយកសន្តិភាព និងវិបុលភាព ជាជាងជម្លោះនិងសង្គ្រាម”៕
ដោយ ឈូក បូរ៉ា