រាជធានីភ្នំពេញ ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣៖ ធនាគារ Woori (Cambodia) Plc. បានប្រកាសពីភាពជាដៃគូជាមួយ ហ្វរ៉េសអ៊ិនធឺអ៊ែកទីវ កម្ពុជា Forest Interactive Cambodia ដែលជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេ និងមានទីស្នាក់ការនៅក្នុងប្រទេសម៉ាឡេស៊ី ព្រមទាំងការិយាល័យដ៍ទៃទៀតនៅអាស៊ីអាគ្នេយ៍ ដើម្បីផ្តល់ជូនអតិថិជនរបស់ធនាគារ អ៊ូរី នូវប័ណ្ណឌីជីថល ដែលមានតម្លៃសមរម្យ និងអាចប្រើប្រាស់បានសម្រាប់ផលិតផលហ្គេម និងការកម្សាន្តដ៍ទៃទៀត ។ ការផ្លាស់ប្តូរនេះមានគោលបំណងពង្រីកការធ្វើពិពិធកម្មបន្ថែមទៀតនៃការផ្តល់ជូនរបស់ធនាគារ និងបំពេញ តម្រូវការដែលកំពុងកើនឡើងសម្រាប់ផលិតផលកម្សាន្តឌីជីថលនៅក្នុងប្រទេសកម្ពុជា។
តាមរយៈភាពជាដៃគូ អតិថិជនរបស់ធនាគារ អ៊ូរី អាចទិញប័ណ្ណលេងហ្គេមឌីជីថល និងការកម្សាន្តជាច្រើន ជាមួយនឹងជម្រើសដ៍សំបូរបែប ហើយក៍មានការបញ្ចុះតម្លៃរហូតដល់ 50% សម្រាប់ផលិតផលហ្គេមល្បីៗរួមមាន Mobile Legends Bang Bang, PUBG Mobile, Garena Free Fire , PlayStation , LifeAfter , Onmyoji , Identity V, Valorant , Roblox, Razer Gold, Nintendo, Steam Wallet និងផលិតផលរបៀបរស់នៅ និងការកម្សាន្តដូចជា Spotify, Netflix, Amazon, Marvel, Discord និងកម្មវិធីកម្សាន្តផ្សេងទៀត។ ប័ណ្ណនេះនឹងមាននៅលើកម្មវិធីទូរស័ព្ទរបស់ធនាគារ ចាប់ពីពេលនេះតទៅ ដោយផ្តល់ឱ្យអតិថិជននូវបទពិសោធន៍ថ្មី ដែលងាយស្រួលប្រើ និងសាមញ្ញបំផុត ។
ភាពជាដៃគូនេះនឹងពង្រឹងជំហររបស់យើងជាធនាគារឈានមុខគេមួយនៅក្នុងប្រទេស។ ធនាគារ Woori (Cambodia) Plc. ក៏បានសម្រេចបាននូវព្រឹត្តិការណ៍សំខាន់ៗក្នុងឆ្នាំកន្លងទៅ។ ជាងនេះទៅទៀត ធនាគារបានបង្កើនការទទួលស្គាល់ម៉ាកយីហោរបស់ខ្លួនក្នុងចំណោមប្រជាជនកម្ពុជាជាង 50% ចាប់តាំងពីការបំប្លែងទៅជាធនាគារពាណិជ្ជនៅដើមឆ្នាំ 2022។ ការបន្ថែមថ្មីនេះបង្ហាញពីការផ្លាស់ប្តូរ ជាវិជ្ជមាន យ៉ាងច្រើន និងការរីកចម្រើនយ៉ាងឆាប់រហ័សក្នុងចំណោមដៃគូប្រកួតប្រជែង របស់ធនាគារ ដែលមាន នៅក្នុងប្រទេសកម្ពុជា។ ជាងនេះទៅទៀត ធនាគារបានពង្រីកបណ្តាញប្រតិបត្តិការរបស់ខ្លួនដល់ 140 សាខាទូទាំងប្រទេស ហើយបានប្តេជ្ញានឹងធ្វើឱ្យជីវិតកាន់តែប្រសើរឡើង តាមរយៈបទពិសោធន៍ធនាគារ លឿន ងាយស្រួល និងគួរឱ្យទុកចិត្ត។
តាងនាមឱ្យ ហ្វរ៉េសអ៊ិនធឺអ៊ែកទីវ កម្ពុជា លោក តូ សុខណាង នាយកគ្រប់គ្រងប្រចាំប្រទេសបានមានប្រសាសន៍ថា “យើងមានសេចក្តីរំភើបរីករាយក្នុងការចាប់ដៃគូជាមួយធនាគារ អ៊ូរី កម្ពុជា ដើម្បីផ្តល់ជូន នូវកម្មវិធី វេទិកាប័ណ្ណទូទាត់ឌីជីថល (Digital Voucher Platform, DVP) របស់យើង ។ ឆ្លើយតបទៅនឹង តម្រូវការនៃផ្នែកទីផ្សារហ្គេម និងមតិការរបៀបរស់នៅដែលកំពុងរីកចម្រើន នាពេលបច្ចុប្បន្ន ។ ជាមួយនឹង ការគាំទ្ររបស់ធនាគារ អ៊ូរី កម្ពុជា យើងទន្ទឹងរង់ចាំក្នុងការផ្តល់នូវសេវាកម្មបន្ថែម និង ថ្មី ដល់អតិថិជន របស់យើង” ។
ភាពជាដៃគូរវាងធនាគារ អ៊ូរី កម្ពុជា និង ហ្វរ៉េសអ៊ិនធឺអ៊ែកទីវ កម្ពុជា គឺជាជំហានឆ្ពោះទៅរកការផ្តល់នូវ ដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតនៅក្នុងប្រទេសកម្ពុជា នៅពេលដែលប្រទេសនេះឈានទៅរក ភាពឆ្លាតវៃផ្នែកឌីជីថល។ ដោយសារតម្រូវការសម្រាប់ការទូទាត់តាមអេឡិចត្រូនិក និងផលិតផលកម្សាន្តបែប ឌីជីថលនៅតែបន្តកើនឡើង ធនាគារកម្ពុជាគួរតែបន្តធ្វើពិពិធកម្មផលប័ត្រសេវាកម្មរបស់ពួកគេ ដើម្បី ទាក់ទាញអ្នកប្រើប្រាស់សាធារណៈដ៍ទៃទៀត ។
អតិថិជនអាចទាញយកកម្មវិធី Woori Bank នៅលើ Google Play និង App Store ដើម្បីទទួលបានការបញ្ចុះតម្លៃរហូតដល់ 50% ចាប់ពីថ្ងៃទី 10 ខែឧសភា ឆ្នាំ 2023 តទៅ ។
អំពីហ្វរ៉េសអ៊ិនធឺអ៊ែកទីវ
ហ្វរ៉េស អ៊ិនធឺអ៊ែកទីវ (Forest Interactive) បានបង្កើតឡើងក្នុងឆ្នាំ 2006 ដែលរៀបចំអោយមានវេទិកាចល័តមួយ ដើម្បីភ្ជាប់ប្រតិបត្តិករទូរស័ព្ទចល័ត អ្នកផ្តល់មាតិកា និងអ្នកផលិតផ្សព្វផ្សាយហ្គេមកម្សាន្តជាមួយអតិថិជនរបស់ពួកគេ។ ជាមួយនឹងបទពិសោធន៍ជាង 16 ឆ្នាំនៅក្នុងឧស្សាហកម្មនេះ ហ្វរ៉េស អ៊ិនធឺអ៊ែកទីវ បានពង្រីកការិយាល័យប្រត្តិបត្តការរបស់ខ្លួន និង ប្រើធនធានមនុស្សជាង 20+ សញ្ជាតិនៅក្នុង តំបន់ចំនួន 16 ។
ការផ្តល់សេវាជាវមាតិកា ប័ណ្ណទូទាត់ឌីជីថល និងវេទិកាពាណិជ្ជកម្មអេឡិចត្រូនិក និងកម្មវិធីទូរស័ព្ទសម្រាប់គ្រប់វ័យ ។ ហ្វរ៉េស អ៊ិនធឺអ៊ែកទីវ ដំណើរការនៅក្នុងប្រទេសជាង 30 ដោយបម្រើប្រតិបត្តិករទូរស័ព្ទចល័ត 90+ និងដៃគូមាតិកា 100+ ដែលមានសមត្ថភាពឈានដល់អតិថិជនជាងមួយពាន់លាននាក់នៅទូទាំងពិភពលោក។ សូមចូលទៅកាន់ www.forest-interactive.com ដើម្បីស្វែងយល់បន្ថែម។
អំពីធនាគារ Woori (Cambodia) Plc.
ធនាគារ Woori (Cambodia) Plc. មានសមិទ្ធិផលសំខាន់ៗជាច្រើននៅក្នុងប្រទេសកម្ពុជាក្នុងរយៈពេល 30 ឆ្នាំ ។ ជាមួយនឹង ការចាប់ផ្តើម កម្មវិធីផ្តល់មូលនិធិក្នុងឆ្នាំ 1990 និងទទួលបានអាជ្ញាប័ណ្ណជាផ្លូវការដើម្បីធ្វើប្រតិបត្តិការ ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅឆ្នាំ 2004 ។ បន្ទាប់មក បានធ្វើបច្ចុប្បន្នភាពអាជ្ញាប័ណ្ណនៅឆ្នាំ 2011 ដើម្បីក្លាយជា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ ក៏ដូចជាការរួមបញ្ចូលគ្នាជាមួយ Woori Finance Cambodia Plc នៅឆ្នាំ 2020 ដើម្បីពង្រីកបណ្តាញ ។ លើសពីនេះទៀត ធនាគារជាតិនៃកម្ពុជាបានអនុម័តអាជ្ញាប័ណ្ណជាធនាគារពាណិជ្ជ តាំងពីខែវិច្ឆិកា ឆ្នាំ 2021 និងបានបើកដំណើរការជាផ្លូវការនៅខែមករា ឆ្នាំ 2022 ដោយបើកដំណើរការធនាគារ Woori (Cambodia) Plc ។ ដើម្បីផ្តល់ទីផ្សារនូវផលិតផល និងសេវាកម្មរបស់ធនាគារពាណិជ្ជពេញលេញ ។ ធនាគារនេះមានសាខាចំនួន 140 នៅទូទាំងប្រទេសគិតត្រឹមខែកុម្ភៈ ឆ្នាំ 2023 មានបុគ្គលិកជាង 4,200 នាក់ និងបម្រើអតិថិជនជាង 417 ពាន់នាក់ ជាមួយនឹងទ្រព្យសកម្មសរុបចំនួន 1.4 ពាន់លានដុល្លារអាមេរិក ផលប័ត្រប្រាក់កម្ចីចំនួន 1,182 លានដុល្លារ និងសមតុល្យសន្សំប្រាក់បញ្ញើរហូតដល់ 345 លានដុល្លារ។
“Woori Bank ជាជម្រើសដ៏ឆ្លាតវៃរបស់អ្នកក្នុងផ្នែកហិរញ្ញវត្ថុ!”
ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ៖
ការិយាល័យសារព័ត៌មានអន្តរកម្មព្រៃឈើ
newsroom@forest-interactive.com
+603 2162 2728