កូរ៉េខាងត្បូង៖ ក្រុមហ៊ុន Samsung អាចនឹងត្រៀមចេញទូរទស្សន៍ ដែលមិនមានស៊ុម និងមានពន្លឺតិច “bezel-less” ដំបូងគេបំផុតលើពិភពលោក ជាមួយនឹងអេក្រង់ដែលចាប់យក ផ្នែកខាងមុខទាំងមូល របស់វានៅពិព័រណ៍ផលិតផលអេឡិចត្រូនិក នៅLas Vegas នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
យោងតាមរបាយការណ៍ ពីក្រុមហ៊ុន SamMobile បានឲ្យដឹងថា ទូរទស្សន៍នឹងមិនមាន រន្ធខាងក្រៅទេ មានន័យថា អេក្រង់នឹងច្របាច់បញ្ចូលគ្នា យ៉ាងរលូនជាមួយផ្ទាំង ខាងក្រោយរបស់វា។ ទូរទស្សន៍នេះ ត្រូវបានគេរាយការណ៍ថា អាចប្រើបាន សម្រាប់តែម៉ូដែល មានទំហំ ៦៥ អ៊ីញ ឬធំជាងនេះ ហើយអាចនឹងត្រូវផលិត នៅក្នុងខែកុម្ភៈឆាប់ៗនេះ។
យោងតាមគេហទំព័រ SamMobile បន្តថា ក្រុមហ៊ុន Samsung ទទួលបានជោគជ័យ តាមរយៈការផ្សារភ្ជាប់ តួ និងទូរទស្សន៍ របស់ខ្លួន ជាមួយគ្នា។ តាមអ្នកអភិវឌ្ឍន៍ ដែលបានដកស្រង់សម្តី ដោយក្រុមហ៊ុន SamMobile លទ្ធផល គឺទូរទស្សន៍មានពន្លឺ តិចដំបូងបង្អស់ នៅលើពិភពលោក៕ ដោយ៖លី ភីលីព