ព្រឹត្តិការណ៍

អាជ្ញាធរអាមេរិក សម្លាប់សត្វតោភ្នំ ចំនួន៣ក្បាល ក្រោយវាយប្រហារ មនុស្សស្លាប់ អស់ជាច្រើននាក់

ឡូសអ៊ែនជីឡេស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២០ថា ក្រុមអាជ្ញាធរបាននិយាយឲ្យដឹងកាលពីថ្ងៃពុធថា ពួកគេបានសម្លាប់សត្វតោភ្នំចំនួន៣ក្បាល ដែលបានស៊ីសាច់មនុស្ស អស់ជាច្រើននាក់ នៅជិតតំបន់ជើងភ្នំមួយកន្លែង ស្ថិតនៅរដ្ឋអារីហ្ស៊ូណា ភាគខាងលិច សហរដ្ឋអាមេរិក ។

លោក Raul Vega ប្រធានតំបន់អារីហ្ស៊ូណា និងជលផល បានលើកឡើង នៅក្នុងសេចក្តីប្រកាស ព័ត៌មានមួយថា “សត្វតោភ្នំជាច្រើនក្បាល មិនបានសុទ្ធតែជាសត្វបង្កការភ័យខ្លាច ទាំងអស់នោះទេ ។ សត្វតោភ្នំមួយក្បាល បានបន្តស៊ីសាច់មនុស្ស ដែលជាធម្មតា ជាចរឹកលក្ខណៈមិនធម្មតា ។ ហើយសត្វទាំងនោះ បានធ្វើតាម ដោយបានវាយប្រហារ មកលើមនុស្ស នៅពេលអនាគត” ។

ក្រុមមន្ត្រីបានបញ្ជាក់ថា សត្វតោភ្នំ៣ក្បាល ក្នុងនោះមានសត្វចាស់មួយក្បាល និងអាយុ២ឆ្នាំ២ក្បាល ហើយបានត្រូវគេប្រទះឃើញជាមួយនឹងសាកសព មនុស្សម្នាក់ ដែលសត្វតោបានទម្លាក់ចោល ។ ក្រោយមកពួកគេ បានបាញ់សម្លាប់សត្វតោភ្នំ ទាំង៣ក្បាលនោះ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top