បច្ចេកវិទ្យា

ឥណ្ឌា អនុម័តបេសកកម្ម ទៅភាពព្រះចន្ទលើកទី៣ ក្រោយប៉ុន្មានខែ បន្ទាប់ពីបរាជ័យក្នុងការចុះចត

បរទេស៖ ទីភ្នាក់ងារអវកាសឥណ្ឌា បាននិយាយនៅថ្ងៃពុធនេះថា ប្រទេសឥណ្ឌា ទើបបានធ្វើការអនុម័ត បេសកកម្មទៅភពព្រះចន្ទលើកទី៣ ក្រោយប៉ុន្មានខែបន្ទាប់ពី យានអវកាសមួយចុងក្រោយរបស់ខ្លួន បានបរាជ័យក្នុងការចុះចតលើភពព្រះចន្ទ ហើយនេះគឺជាកិច្ចខិតខំប្រឹងប្រែងថ្មីបំផុត នៅក្នុងមហិច្ឆតាក្លាយជា មហាអំណាចអវកាស។ 

ទីភ្នាក់ងារសារព័ត៌មាន PTI បានរាយការណ៍នៅពេលថ្មីៗនេះថា បេសកកម្មទៅកាន់ភពព្រះចន្ទ លើកទី៣ របស់ប្រទេសឥណ្ឌានេះ ទំនងជានឹងចាប់ផ្តើម នៅក្នុងឆ្នាំ២០២០ ហើយនឹងចំណាយប្រាក់តិចជាងបេសកកម្មពីមុនៗរបស់ខ្លួន។

រដ្ឋមន្ត្រីជាន់ខ្ពស់ទទួលបន្ទុក នាយកដ្ឋានអវកាស លោក Jitendra Singh បានមានប្រសាសន៍ថា អង្គការស្រាវជ្រាវអវកាសឥណ្ឌា កំពុងតែមានការវិវត្តទៅមុខយ៉ាងល្អ សម្រាប់បេសកកម្មហោះហើរបញ្ជូនមនុស្សទៅក្នុងអវកាស ដែលគ្រោងធ្វើឡើង នៅក្នុងឆ្នាំ២០២១ ហើយបច្ចុប្បន្នអវកាសយានិកចំនួន ៤រូប ត្រូវបានជ្រើសរើសឲ្យចូលក្នុងវគ្គបណ្ដុះបណ្ដាល ដែលគ្រោងធ្វើឡើងនៅចុងខែនេះ៕ 

ប្រែសម្រួល៖ ប៉ាង កុង 

Most Popular

To Top