វៀតណាម ៖ នេះយោងតាមការចេញ ផ្សាយពីគេហទំព័រវៀតណាម បានឲ្យដឹងថា ការចាប់ឆ្នោតពូល សម្រាប់ការប្រកួត ជម្រុះបាល់ទាត់បុរស Asian Cup U23 បានធ្វើឲ្យវៀតណាម ស្ថិតក្នុងពូលសំឡឹងឃើញ កៅអីវគ្គបន្ត ដោយស្ថិតនៅជាមួយសិង្ហបុរី យេម៉ែន និងកោះហ្គាំ នៅរសៀលថ្ងៃព្រហស្បតិ៍ ។
ពូល C ត្រូវបានចាត់ទុកថា មានផាសុកភាព សម្រាប់វៀតណាម ចំពោះសិង្ហបុរី និងកោះហ្គាំ “Guam” មិនបានចូលទៅប្រកួត U23 Asian Cup ពីមុនទេ ខណៈយេម៉ែន មិនបានចូលទៅប្រកួត ៣លើកចុងក្រោយ ។ ម៉្យាងវិញទៀត វៀតណាម បានឆ្លងផុតវគ្គជម្រុះ ក្នុងការប្រកួត ៤ លើកមុន ហើយក្រុមនេះ បានបញ្ចប់ចំណាត់ថ្នាក់លេខ ២ សម្រាប់ការប្រកួតពានរង្វាន់ ២០១៨ ។
ចំណែកម្ចាស់ជើងឯក SEA GAMES ឥណ្ឌូណេស៊ី ក៏ស្ថិតក្នុងពូលបន្តិច ជាមួយតួកមេនីស្ថាន និងតៃវ៉ាន់ ។ ក្រុមរបស់ថៃ ក៏មិនត្រូវបានគេចាត់ទុកថា មានការប្រកួតប្រជែងខ្លាំងដែរជាមួយម៉ាឡេស៊ី បង់ក្លាដែស និងហ្វីលីពីន។ ការប្រជែងធំបំផុតរបស់ក្រុមថៃនឹងក្លាយជាគូប្រជែងធំ របស់ពួកគេមកពីម៉ាឡេស៊ី ទាំងបង់ក្លាដែស និងហ្វីលីពីនមិនបានឆ្លងផុតពីមុនមកទេ ។
ការប្រកួតជម្រុះពានរង្វាន់ U23 Asian Cup ឆ្នាំ២០២៤ នឹងប្រព្រឹត្តទៅនៅខែកញ្ញា ដោយមានក្រុមចំនួន ៤៣ ក្រុម ចែកចេញជា ១១ ក្រុម។ ក្រុមកំពូលក្នុងពូលនីមួយៗ និង ក្រុមចំណាត់ថ្នាក់លេខ ២ ល្អបំផុតចំនួន ៤ នឹងមានលក្ខណៈគ្រប់គ្រាន់ សម្រាប់ព្រឹត្តិការណ៍សំខាន់ ក្នុងប្រទេសកាតានៅឆ្នាំក្រោយ ។
វៀតណាមនឹងធ្វើជាម្ចាស់ផ្ទះរាល់ការប្រកួតជម្រុះក្នុងពូល C ។ ព្រឹត្តិការណ៍សំខាន់ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៥ ខែមេសាដល់ថ្ងៃទី ៣ ខែឧសភាឆ្នាំក្រោយដោយមាន ១៦ ក្រុម ។ ក្រុមកំពូលទាំង៣នៃការប្រកួត នឹងមានលក្ខណៈគ្រប់គ្រាន់ សម្រាប់ការប្រកួតកីឡាអូឡាំពិកឆ្នាំ ២០២៤ នៅទីក្រុងប៉ារីស ៕