បច្ចេកវិទ្យា

Apple ឆ្លើយតបទៅនឹងការចោទ ប្រកាន់របស់រុស្សី បញ្ហាលួចទិន្នន័យតាមស្មាតហ្វូន

បរទេស ៖ កាលពីថ្ងៃព្រហស្បតិម្សិលមិញនេះ ក្រុមហ៊ុនស្មាតហ្វូនធំបំផុតរបស់ពិភពលោក Apple បានចេញមកធ្វើការប្រកាសបដិសេធ ទៅនឹងការចោទប្រកាន់របស់ប្រទេសរុស្សី ថា Apple បានអនុញ្ញាតិឲ្យភ្នាក់ងារសំងាត់របស់អាមេរិក ក្នុងការចូលគ្រប់គ្រងទីន្នន័យនិងធ្វើចារកម្មទៅលើឧបករណ៍ ប្រើប្រាស់របស់ខ្លនពីអ្នកប្រើប្រាស់ដែលជាមន្ត្រីទូតរបស់បរទេស។

នៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុនបានបញ្ជាក់បែបនេះថា ៖ ពួកយើង​ដាច់ខាតនឹងមិន​ដែល​ធ្វើ​ការ​ ជាមួយ​រដ្ឋាភិបាល​ណា​មួយ​ដើម្បី​បញ្ចូល backdoor ទៅ​ក្នុង​ផលិតផល Apple ណាមួយ​ឡើយ ហើយ​ក៏​មិន​ដែល​នឹង​ធ្វើ​ដាច់ខាតនៅពេលខាងអនាគត។

ការបដិសេធនេះបានកើតឡើង បន្ទាប់ពីទីភ្នាក់ងារសន្តិសុខសហព័ន្ធ FSB របស់រុស្ស៊ី បានចោទប្រកាន់ភ្នាក់ងារចារកម្មអាមេរិកថា បានដំឡើងមេរោគនៅលើស្មាតហ្វូន Apple ដែលប្រើដោយអ្នកការទូតរុស្ស៊ី ក៏ដូចជាអ្នកការទូតមកពីប្រទេសផ្សេងទៀត រួមទាំងអ៊ីស្រាអែល ចិន និងស៊ីរីផង។

យោងតាមការចោទប្រកាន់របស់ ​​FSB បន្ថែមទៀតថាជនជាតិអាមេរិក បានប្រមូលព័ត៌មានតាមរយៈ កម្មវិធីដែលមិនដែលឃើញពីមុន ដែលអាចបង្កភាពរងគ្រោះដល់ផ្នែកsoftwareដែលផ្តល់ដោយក្រុមហ៊ុនផលិតហើយ Apple បានផ្តល់ឱ្យរដ្ឋាភិបាលសហរដ្ឋអាមេរិក នូវ ឱកាសជាច្រើន ដើម្បីឈ្លបយកការណ៍លើអតិថិជនរបស់ខ្លួនទៀតផង៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top