បច្ចេកវិទ្យា

កងនាវាលេខ២ ទ័ពជើងទឹក អាមេរិកសម្រេច បានសមត្ថភាព ប្រតិបត្តិការពេញលេញ

បរទេស៖កងទ័ពជើងទឹកសហរដ្ឋអាមេរិក បានប្រកាសនៅ ក្នុងសប្ដាហ៍នេះថា កងនាវាលេខ២របស់ខ្លួន ទើបឈានដល់ សមត្ថភាពប្រតិបត្តិការ ពេញលេញ នេះបើយោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន UPI។

ការប្រកាសនេះ គឺត្រូវបានធ្វើឡើង ក្រោយពេលចំនួន ៧ខែ បន្ទាប់ពីកងទ័ពជើងទឹក បានធ្វើការប្រកាសថា កងនាវា ទើបសម្រេចបាន សមត្ថភាព ប្រតិបត្តិការដំបូង ហើយនិងក្រោយពេលតិចជាងមួយឆ្នាំ បន្ទាប់ពីវាត្រូវបាន គេធ្វើការបង្កើត សារជាថ្មីឡើងវិញ។

គួរបញ្ជាក់ថា កងនាវាថ្មីបំផុត ជាច្រើនគ្រឿង របស់ទ័ពជើងទឹកសហរដ្ឋអាមេរិក កំពុងតែទទួលខុសត្រូវត្រួតពិនិត្យនាវា យន្តហោះនិងកងកម្លាំង ចុះចតនានា នៅលើតំបន់ ឆ្នេរភាគខាងកើត និងនៅអាត្លង់ទិកខាងជើង និងតំបន់អាក់ទិក៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top