កីឡា

កីឡាការិនីជនពិការ វ៉ិត ចន្ថា ក្លាយជាកីឡាការិនីកម្ពុជា ដំបូងគេឈ្នះមេដាយមាស ៣គ្រឿងក្នុងព្រឹត្តិការណ៍ កីឡាអាស៊ានប៉ារ៉ាហ្គេម នៅកម្ពុជា

ភ្នំពេញ៖កីឡាការិនីជនពិការ វ៉ិត ចន្ថា ដែលមកពីខេត្តកំពុងស្ពឺបានបំបែកកំណត់ត្រាដោយដណ្តើម បានមេដាយមាសចំនួន ៣ គ្រឿងក្នុងព្រឹត្តិការណ៍ការ ប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣នៅប្រទេកម្ពុជាក្នុងនាម ម្ចាស់ផ្ទះលើប្រភេទកីឡាអត្តពលកម្ម។


សម្រាប់មេដាយមាសទំាង ៣ គ្រឿងរបស់កីឡាការិនីជនពិការ វ៉ិត ចន្ថា ដែលជាការខិតខំប្រឹងប្រែងហ្វឹកហាត់ យ៉ាងយកចិត្តទុកដាក់ និងសកម្មក្រោមការបង្វឹករបស់ក្រុមគ្រូបង្វឹក លោក ផែ សុខ ជាគ្រូបង្វឹកធំ ព្រមទំាងគ្រូជំនួយជាច្រើនរូបទៀត។


មេដាយមាសដំបូងរបស់កីឡាការិនីជនពិការ វិត ចន្ថា ទទួលបានលើវិញ្ញាសាលោតចម្ងាយប្រវែង ៣,៩៩៩ ម៉ែត្រ កាលថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៣ បន្ទាប់មេដាយមាស លើវិញ្ញាសារត់ចម្ងាយ ៤០០ម៉ែត្រ ប្រភេទ T44 កាលថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣ និងមេដាយមាសមួយទៀតហើយលើ វិញ្ញាសារត់ចម្ងាយ ២០០ម៉ែត្រ T64 នាថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ។


ចំពោះកីឡាករពិការ វ៉ាន់ វ៉ុន ម្នាក់ប៉ុណ្ណោះបានក្លាយជាកីឡាករកម្ពុជាដំបូងគេ ឈ្នះមេដាយមាស ៣គ្រឿងក្នុងឆ្នាំតែមួយនៅព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម កាលពីលើកទី៧ ឆ្នាំ២០១៤ នៅប្រទេសមីយ៉ាន់ម៉ា ៕

Most Popular

To Top