ដំណឹងនៃការចាកចេញ របស់កីឡាករប្រេស៊ីល Neymar ពីក្លឹប PSG ហើយនោះគេជឿជាក់ថា ពេលនេះក្លឹបបិសាចក្រហម Man UTD កំពុងនាំមុខគេក្នុងការចរចា កុងត្រាកីឡាកររូបនេះ ។
ទោះបីជាយ៉ាងណាក្តី មកដល់នាទីចុងក្រោយនេះ រដូវក្តៅដោះដូរ កីឡាករកំពុងតែក្តៅគគុក នោះ The Goal បានអះអាងថា ក្លឹបតោខៀវ Chelsea កំពុងត្រៀមខ្លួនដើម្បីឆ្មក់ យកកីឡាករខ្សែប្រយុទ្ធរូបនេះពី Man UTD ។
ទោះបីជាមិនទាន់ ត្រូវបានប្រកាសតម្លៃខ្លួន កីឡាករនៅឡើយក្តីប៉ុន្តែជឿជាក់ថា កីឡាករដែលមានតម្លៃខ្លួនកាលពីឆ្នាំ២០១៧ដល់ទៅ២២២លានផោនរូបនេះ នឹងមិនបន្តកុងត្រាថ្មី ជាមួយនឹង PSG ឡើយ៕
ប្រែសម្រួល៖ស៊ុនលី