កីឡា

លោក ហង់ជួន ណារ៉ុន ជំរុញឲ្យសហព័ន្ធបង្កើត ក្លិបកីឡាតេក្វាន់ដូ WT តាមសាលារដ្ឋ នៅទូទំាងប្រទេស

ភ្នំពេញ៖ នាព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២០ ខេមរសហព័ន្ធតេក្វាន់ដូ បានធ្វើសន្និបាតបូកសរុបការងារប្រចាំឆ្នាំ របស់ខ្លួនដោយមានការអញ្ជើញ ចូលរួមពីសំណាក់លោក ហង់ជួន ណារ៉ុន ជាប្រធានសហព័ន្ធ និងរដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡានៅទីស្នាក់ការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

មហាសន្និបាតនេះធ្វើឡើង ដើម្បីបានពីនិត្យលើរបាយការណ៍ ការងារប្រចាំឆ្នាំ ពីនិត្យលើរបាយការណ៍ ហិរញ្ញវត្ថុប្រចាំឆ្នាំពិសេសពិភាក្សាលម្អិត លើរបាយការណ៍ហិរញ្ញវត្ថុ របស់សហព័ន្ធប្រចាំឆ្នាំ ដើម្បីធ្វើការពង្រីកពង្រឹង សមត្ថភាពបន្ថែមទៀត សម្រាប់ត្រៀមខ្លួន ការប្រកួតកីឡា SEA GAMES ២០២៣ លើកទី៣២។ ខេមរសហព័ន្ធតេក្វាន់ដូ មានក្លិនចំណុះចំនួន៥០មសនកីឡាករ ខ្សែក្រវាត់ខ្មៅដាន់ចំនួន១៥៤នាក់ ដែលក្នុងនោះខ្មៅ១ដាន់ចំនួន ១២៨នាក់ ២ដានមចំនួន១៩នាក់ ៣ដន់៦នាក់និង ៤ដាន់១នាក់។

លោកហង់ជួន ណារ៉ុនបានមានប្រសាសន៍ថា សហព័ន្ធត្រូវរៀបចំឯកភាព បង្កើតមូលនិធិ តេក្វាន់ដូ WT ដើម្បីប្រមូលថវិកាសម្រាប់ទ្រទ្រង់ សហព័ន្ធឆ្ពោះទៅស៊ីហ្គេមឆ្នាំ ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។ ចំពោះគ្រូបង្វឹក កីឡាករ-កីឡាការិនី និងអាជ្ញាកណ្តាលមួយ ចំនួនខ្សោយខាងផ្នែកភាសា និងកុំព្យូទ័រលោកនឹងស្មើសុំអាហារូបករណ៍ តាមសាលាឯកជន ។

លោកប្រធានបន្តថា ចាប់ផ្តើមឆ្នាំ២០២០នេះ តទៅលោកនឹងប្តេជ្ញាបង្កើតក្លិប នៅតាមសាលារដ្ឋទូទំាងប្រទេស ដូច្នេះសហព័ន្ធត្រូវរៀបចំ បញ្ជូនគ្រូបង្វឹកឲ្យហ្វឹកហាត់ តាមសាលាដែលលោក នឹងធ្វើការស្នើសុំដល់សាលា ចំណែកឯសាលាឯកជនលោកព្យាយាមទំនាក់ទំនង ឲ្យបង្កើតក្លិបកីឡាតេក្វាន់ដូ WT ដែរ៕ ដោយ៖លី ភីលីព

Most Popular

To Top