ក្នុងប្រទេសចិន មានសំណង់ ស្ថាបត្យកម្មបុរាណៗជាច្រើន ដែលបន្សល់ទុកពីដូនតារបស់គេ រហូតមកដល់សព្វថ្ងៃនេះ ។ អគារខ្លះ ពួកគេនៅតែបន្តប្រើប្រាស់ ហើយសំណង់ខ្លះទៀត ពូកគេដាក់ជាតំបន់រមណីយដ្ឋាន ទេសចរណ៍ប្រវត្តិសាស្ត្រ ។
បើនិយាយពីមហាកំពែងចិន នរណាក៏ស្គាល់ថា ជាតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រមួយ ប៉ុន្តែមិនសូវមានច្រើនទេ ដែលដឹងពីប្រវែងពិតនៃមហាកំពែងនេះ។
មហាកំពែងនេះ មានប្រវែងសរុបប្រមាណ ២ម៉ឺនគីឡូម៉ែត្រ ហើយកសាងឡើងដំបូងបង្អស់ ដោយអធិរាជ Qin Shi Huang នៅសតវត្សទី ៣ មុនគ្រិស្តសករាជ ។ កាលនោះ ការសាងសង់មហាកំពែងនេះឡើង ដើម្បីការពារការឈ្លាន ពានពីពួកពនេចរ។
ប៉ុន្តែកំពែងដែលសាងសង់ នៅសម័យរាជវង្សឈីង រងការខ្ទេចខ្ទាំខូចខាតជាច្រើន ដោយសារតែសង្គ្រាម និងអាកាសធាតុ ហេតុនេះហើយតំបន់មហាកំពែងដែលសល់សម្រាប់ភ្ញៀវទេសចរសព្វថ្ងៃនេះគឺ សល់ពីការសាងសង់របស់រាជវង្សមីង នៅសតវត្សទី១៤ ដល់ទី១៧៕