The Mirror នៅថ្ងៃសៅរ៍ទី៤ ខែមករានេះបានឲ្យដឹងថាកីឡាករ ខ្សែប្រយុទ្ធគោលដៅរបស់ក្លឹបតោខៀវម្នាក់គឺ Wilfried Zaha នោះបានចុះឈ្មោះជាមួយ នឹងភ្នាក់ងារកីឡាករលោក Pini Zahavi ហើយនៅប៉ុន្មានថ្ងៃចុងក្រោយនេះ។
វាបានក្លាយទៅជាឱកាសកាន់តែខ្លាំង សម្រាប់ក្លឹបតោខៀវ Chelsea ក្នុងការចចារនាំយកកីឡាកររូបនេះ មករួមក្លឹបដោយសារតែភ្នាក់ងារ កីឡាកររូបនេះគឺជាមនុស្សដែល មានទំនាក់ទំនងជិតស្និទ្ធជាមួយ នឹងម្ចាស់ក្លឹបជនជាតិរុស្សីលោក Roman Abramovich យ៉ាងខ្លាំង។
គេជឿជាក់ថា កីឡាករវ័យ២៧ឆ្នាំនឹងអាចផ្លាស់មកក្លឹប Chelsea ឆាប់នេះជាមិនខានដោយសារតែ Zahavi ជនជាតិអ៊ីស្រាអ៊ែលរូបនេះ មានទំនាក់ទំនងជិតស្និទ្ធខ្លាំងមែនទែន ហើយគឺជាមនុស្សតែម្នាក់គត់ ដែលបានជួយឲ្យសេដ្ឋីរុស្សីរូបនេះ ទិញក្លឹបបានកាលពី១៧ឆ្នាំមុនពីម្ចាស់ ក្លឹបចាស់លោក Ken Bates៕
ប្រែសម្រួល:ស៊ុនលី