សមាគមបាល់ទាត់ចិនដែលហៅកាត់ថា CFA (Chinese Footabll Association) នៅសប្តាហ៍នេះបានប្រកាសតែងតាំង លោកLi Tieអាយុ ៤២ ឆ្នាំជាគ្រូបង្វឹកក្រុមជម្រើសជាតិរបស់ប្រទេសនេះ ជាផ្លូវការហើយ។
CFA បាននិយាយទៀតថានឹងគាំទ្រយ៉ាងពេញទំហឹង ទៅលើលោកLi និងក្រុមគ្រូបង្វឹករបស់គាត់។យើងជឿជាក់ថាក្រុមជម្រើសជាតិរបស់យើង នឹងព្យាយាមឱ្យអស់ពីសមត្ថភាពនៅក្នុងគ្រប់ការប្រកួត ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មី។ លោកLiដែលនឹងត្រូវមកចូលកាន់តំណែងនេះ តាមផែនការនឹងត្រូវដឹកនាំការហ្វឹកហាត់លើកដំបូង របស់លោកនៅថ្ងៃទី ៥ ខែមករាខាងស្អែកនេះហើយ។
គួរបញ្ជាក់លោក Li Tie ធ្លាប់ជាកីឡាករម្នាក់របស់ក្លឹប Everton ផងដែរហើយការប្រកាសតែងតាំង លោកនេះត្រូវបានធ្វើឡើងបន្ទាប់ពីការលាលែង ពីតំណែងដ៏គួរឱ្យភ្ញាក់ផ្អើលរបស់លោក Marcello Lippi បន្ទាប់ពីប្រទេសចិនបានចាញ់ស៊ីរី ក្នុងលទ្ធផល ២-១ នៅក្នុងវគ្គជម្រុះ World Cup កាលពីខែវិច្ឆិកាកន្លងមក៕
ប្រែសម្រួល:ស៊ុនលី