បរទេស៖ បណ្តាញទូរទស្សន៍រុស្ស៊ី Zvezda បានបញ្ចេញវីដេអូនៃការចាក់សាក់ នៅលើអាកាស របស់យន្តហោះចម្បាំងប្រភេទ Su-30SM និងយន្តហោះទម្លាក់ គ្រាប់បែក Su-24M ពីកងនាវាចររបស់កងទ័ពជើងទឹក Southern Military។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា ការថតនេះបានបង្ហាញពីយន្តហោះចម្បាំង និងយន្តហោះចាក់សាំង IL-78 ក៏ដូចជាដំណើរការចាក់សាំង របស់យន្តហោះទាំងពីរ។
ភាពស្មុគស្មាញ នៃភារកិច្ចគឺស្ថិតនៅក្នុងកម្ពស់ពី ២.០០០ ទៅ ៨០០០ ម៉ែត្រ ដែលវាចាំបាច់ត្រូវ“ ជួប” ជាមួយនឹងយន្តហោះដឹកប្រេង IL-78 ក្នុងល្បឿនរហូតដល់ ៥៥០ គីឡូម៉ែត្រក្នុងមួយម៉ោង ក៏ដូចជាដើម្បីអាចទាក់ទង។
ក្នុងកំឡុងពេលចាក់ប្រេងឥន្ធនៈ យន្តហោះ និងយន្តហោះដឹកប្រេង ត្រូវការរក្សាចម្ងាយ ពីគ្នាប្រហែល ២០ ម៉ែត្រ៕
ប្រែសម្រួលៈ ណៃ តុលា