DETROIT ៖ ក្រុមហ៊ុនផលិត រថយន្តអគ្គិសនី Rivian បាននិយាយថា ខ្លួននឹងធ្វើតាមក្រុមហ៊ុន General Motors និង ក្រុមហ៊ុន Ford ហើយចូលរួម បណ្តាញសាកអាគុយរបស់ក្រុមហ៊ុន Tesla នៅឆ្នាំក្រោយ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។
ក្រុមហ៊ុនផលិតរថយន្ត SUV និងរថយន្តដឹក ទំនិញ កំពុងចាប់ផ្តើមដំបូង បាននិយាយថា ដូចក្រុមហ៊ុន GM និង Ford ដែរ វាក៏នឹងប្រើប្រាស់ឧបករណ៍ ភ្ជាប់សាក អាគុយ របស់ក្រុមហ៊ុន Tesla ជាជំហានមួយទៀត ឆ្ពោះទៅរកការធ្វើឲ្យវាក្លាយជាស្តង់ដារ ឧស្សាហកម្ម ។ រថយន្ត Rivian ដែលមានស្រាប់ នឹងត្រូវការអាដាប់ទ័រ ដើម្បីភ្ជាប់ទៅកន្លែងសាក Tesla ។ ប៉ុន្តែ Rivian និយាយថា រថយន្តដែលផលិតក្នុងឆ្នាំ ២០២៥ និងលើសពីនេះ នឹងមានស្តង់ដារ ជាមួយនឹងរន្ធសាក Tesla ។
វាគឺជា Domino មួយផ្សេងទៀត ត្រូវធ្លាក់ចុះ ខណៈឧស្សាហកម្មរថយន្តពិចារណា ប្តូរទៅឧបករណ៍ភ្ជាប់របស់ Tesla ដែលហៅថា ស្តង់ដារសាកអាគុយ របស់អាមេរិកខាងជើង ។ នាពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនផលិតរថយន្តស្ទើរតែទាំងអស់ក្រៅពី Tesla ប្រើប្រាស់អ្វីដែលគេហៅថា ឧបករណ៍ភ្ជាប់ CCS ត្រូវបានបង្កើតឡើង ដោយសមាគមវិស្វករយានយន្ត ។
Superchargers របស់ក្រុមហ៊ុន Tesla ត្រូវបានគេចង់ បានដោយក្រុមហ៊ុន ផលិតរថយន្តផ្សេងទៀត ដោយសារតែវាមាន ដោតសាកអាគុយលឿន ដោយផ្ទាល់នៅក្នុងសហរដ្ឋអាមេរិកជាងបណ្តាញផ្សេងទៀត ហើយស្ថានីយ៍របស់វាស្ថិតក្នុងទីតាំងសំខាន់ នៅតាមបណ្តោយ ច្រករបៀងធ្វើដំណើរ។
នាយកប្រតិបត្តិ Stellantis លោក Carlos Tavares បាននិយាយថា ក្រុមហ៊ុនផលិតរថយន្តផ្សេងទៀត ក៏កំពុងសម្លឹងមើល ការប្តូរនេះផងដែរ។ ក្រុមនៅសហរដ្ឋអាមេរិក របស់ក្រុមហ៊ុនលោកកំពុង សិក្សាការផ្លាស់ប្តូរនេះ ហើយនឹងធ្វើការសម្រេចចិត្ត ក្នុងរយៈពេល២ ឬ៣សប្តាហ៍ទៀត៕