ចិន៖បើយោងតាមបញ្ជីឈ្មោះ Hurun Richest Women in China 2019 ដែលចេញផ្សាយ ដោយវិទ្យាស្ថានស្រាវជ្រាវ Hurun បាននិយាយថា ជាមួយទ្រព្យសម្បត្តិ ចំនួន ១៧៥ ពាន់លានយ័ន (២៤,៦៨ ពាន់លានដុល្លារ) លោកស្រី Yang Huiyan ជាអនុប្រធាននៃ Country Garden បានទទួលតំណែងជាស្ត្រី មានបំផុតរបស់ប្រទេសចិន សម្រាប់ឆ្នាំទី៣ ជាប់ៗគ្នាយោងតាមការ ចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី។
លោកស្រី Wu Yajun ប្រធានក្រុមហ៊ុន Longfor Properties ជាប់ចំណាត់ថ្នាក់លេខ ២ ដោយមានទ្រព្យ សម្បត្តិផ្ទាល់ខ្លួន ៨៥ ពាន់លានយន់ បន្ទាប់មកគឺលោកស្រី Zhong Huijuan ប្រធានក្រុមហ៊ុនឱសថ Hansoh មានចំនួន ៨៤ ពាន់លានយ័ន។
ទ្រព្យសម្បត្តិសមូហភាពរបស់ សហគ្រិនស្ត្រីកំពូលៗទាំង៥០រូប នៅក្នុងបញ្ជីគឺ ១,៣ ពាន់ពាន់លានយ័នខណៈទ្រព្យសម្បត្តិមធ្យម បានកើនឡើង ២៥ ភាគរយពីមួយឆ្នាំ ទៅមួយឆ្នាំដល់ ២៦,៩ ពាន់លានយន់ដែលជា ការកើនឡើង ៤ ដងពី ១០ ឆ្នាំកន្លងមក៕ដោយ៖លី ភីលីព