ព័ត៌មានអន្តរជាតិ

លោក បៃដិន ៖ ​អាមេរិក និងសម្ព័ន្ធមិត្ត មិនមានការពាក់ព័ន្ធ ក្នុងការបះបោរប្រឆាំង នឹងលោក ពូទីន នោះទេ

ប្រភព ៖ xinhua

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានឲ្យដឹងថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន មិនជាប់ពាក់ព័ន្ធនឹងការបះបោរ​ប្រដាប់អាវុធប្រឆាំងនឹងបញ្ជាការ យោធារបស់រុស្ស៊ី ដោយទាហានស៊ីឈ្នួលនោះទេ ខណៈដែលប្រទេសជាច្រើន កំពុងតាមដានយ៉ាងជិតស្និទ្ធ អំពីផលប៉ះពាល់ ដែលអាចកើតមាននៃព្រឹត្តិការណ៍ នៅចុងសប្តាហ៍។

ប្រភព ៖ xinhua

នៅក្នុងការអត្ថាធិប្បាយ ជាសាធារណៈលើកដំបូងរបស់លោក ចាប់តាំងពីការបះបោររបស់ក្រុម Wagner លោក បៃដិន បានឲ្យដឹងថា លោកនិងសម្ព័ន្ធមិត្តសំខាន់ៗ បានព្រមព្រៀងគ្នាថា នឹងមិនផ្តល់ឱ្យប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន នូវលេសណាមួយ ដើម្បីបន្ទោសការអភិវឌ្ឍន៍ លើលោកខាងលិច ឬអង្គការសន្ធិសញ្ញាអាត្លង់ទិក ខាងជើងនោះទេ ។

លោក បៃដិន បានឲ្យដឹងនៅឯសេតវិមានថា “យើងបានបញ្ជាក់យ៉ាងច្បាស់ថា យើងមិនជាប់ពាក់ព័ន្ធនោះទេ យើងមិនមានអ្វីពាក់ព័ន្ធជាមួយវានោះទេ “នេះគឺជាផ្នែកមួយ នៃការតស៊ូ នៅក្នុងប្រព័ន្ធរុស្ស៊ី” ។

ប្រធានាធិបតីបានប្រុងប្រយ័ត្ន ក្នុងការជ្រើសរើសពាក្យ របស់លោក អំពីការបះបោរដែលស្មើនឹងការគំរាមកំហែងធ្ងន់ធ្ងរបំផុត ចំពោះលោក ពូទីន ក្នុងរយៈពេលជាច្រើនឆ្នាំដោយសង្កត់ធ្ងន់ថា ផលប៉ះពាល់ដែលវាអាចមានលើរុស្ស៊ី នៅតែត្រូវបានគេមើលឃើញ។

ប្រភព ៖ xinhua

លោក​បាន​បន្ត​ថា “​យើង​នឹង​បន្ត​វាយ​តម្លៃ​ការ​ធ្លាក់​ចុះ ​នៃ​ព្រឹត្តិការណ៍​ចុង​សប្តាហ៍​នេះ និង​ផល​ប៉ះពាល់ ​ចំពោះ​រុស្ស៊ី និង​អ៊ុយក្រែន​ ​ប៉ុន្តែវានៅតែលឿនពេកក្នុងការឈានដល់ការ សន្និដ្ឋានច្បាស់លាស់អំពីកន្លែងដែលវានឹងទៅ​”។

បន្ទាប់ពីបានដឹកនាំការបះបោរក្នុងរយៈពេលខ្លី ស្ថាបនិកក្រុមប៉ារ៉ាយោធា លោក Yevgeny Prigozhin ស្រាប់តែបានប្រកាសកាលពីល្ងាចថ្ងៃសៅរ៍ថា លោកកំពុងអំពាវនាវកុំឱ្យមានការរុលទៅមុខនៃយុទ្ធជនរបស់ខ្លួនទៅកាន់ទីក្រុងមូស្គូ ដើម្បីបញ្ចៀសការបង្ហូរឈាម៕
ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top