ព័ត៌មានអន្តរជាតិ

លោក Zelensky ៖ អឺរ៉ុប សន្យាផ្តល់សិទ្ធនាំចេញអាហារជាច្រើនមុខសម្រាប់អ៊ុយក្រែន ឡើងវិញ

រូបភាពពី៖​ XINHUA

បរទេស ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Vladmir Zelensky កាលពីថ្ងៃពុធម្សិលមិញនេះ បានធ្វើការអះអាងថា សហភាពអឺរ៉ុប ឆាប់ៗនេះនឹងផ្តល់សិទ្ធឲ្យខ្លួនសាជាថ្មី ក្នុងការនាំចេញអាហារជាច្រើនប្រភេទ ដែលធ្លាប់បានរងទណ្ឌកម្ម កាលពីពេលមុនដើម្បីនាំចេញទៅកាន់ប្រទេសជាប់ខាងចំនួន៥វិញ។

យោងតាមការចេញផ្សាយរបស់ RT ប្រធានគណកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានសន្យាដោយផ្ទាល់ខ្លួនថា បន្ទាប់ពីថ្ងៃទី១៥ខែកញ្ញាតទៅនឹងមិនមានការដាក់ការរឹតត្យិតតទៅទៀតឡើយចំពោះបញ្ហានេះ។

ការបញ្ជាក់ដែលបានធ្វើឡើងដោយលោកប្រធានាធិបតីប៉ូឡូញ នៅក្នុងជំនួបជាមួយនឹងប្រធានាធិបតីអ៊ុយក្រែន នៅក្នុងទីក្រុងគៀវដោយក្នុងនោះលោកបានបញ្ជាក់ថា ៖ ការរំពឹងទុកថាការរឹតត្បិត នឹងត្រូវដកចេញក្នុងរយៈពេលឆាប់បំផុតដើម្បីឲ្យអ៊ុយក្រែន អាចចាប់ផ្តើមធ្វើពាណិជ្ជកម្មដោយសេរីឡើងវិញ។

គួរឲ្យដឹងដែរថា ចាប់តាំងតែពីភាពតានតឹងជាមួយនឹងរុស្សី បានកើតឡើងកាលពីឆ្នាំកន្លងទៅនោះអឺរ៉ុប បានតម្លើងអត្រាពន្ធលើទំនិញនាំចេញរបស់អ៊ុយក្រែន ទាំងអស់ដែលវាបានបណ្តាលឲ្យផលិតផលជាច្រើនរបស់អ៊ុយក្រែន បានហូរចូលទៅប្រទេសជិតខាងដូចជាហុងគ្រីប៉ូឡូញ រ៉ូមេនី ស្លូវ៉ាគី និងប៊ុលហ្គារី ជាមួយនឹងតម្លៃទាបបំផុត ដែលជាលទ្ធផលប្រទេសទាំងនោះ ក៏បានសម្រេចចិត្តប្រឆាំងនឹងការនាំចូលទំនិញពីអ៊ុយក្រែន ដើម្បីធានាតម្លៃអ្នកផលិតក្នុងស្រុក៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top