ព័ត៌មានអន្តរជាតិ

លោក Seymour Hersh ៖ អ៊ុយក្រែន នឹងត្រូវការរយៈពេល ១១៧ ឆ្នាំដើម្បីដណ្តើម យកទឹកដីពីរុស្ស៊ី

អ៊ុយក្រែន ៖ អ្នកកាសែតជើងចាស់ ម្នាក់ លោក Seymour Hersh បានព្រមាន កាលពីថ្ងៃព្រហស្បតិ៍ថា អសមត្ថភាពរបស់ទីក្រុងគៀវ នៃប្រទេសអ៊ុយក្រែន សម្រាប់ការជ្រៀតចូលខ្សែការពាររបស់ប្រទេសរុស្ស៊ី គួរតែដើរតួជាការដាស់តឿន នៅទីក្រុងវ៉ាស៊ីនតោន យោងតាមការចេញផ្សាយពីគេហទំព័រ RT ។

ដោយលើកឡើង ពីស្ថិតិសមរភូមិ ទទួលបានពីប្រភពមិនបញ្ចេញឈ្មោះ លោក Hersh បានអះអាងថា កងកម្លាំងអ៊ុយក្រែន បានត្រឹមតែគ្រប់គ្រង បានត្រឹមតែ ២ ម៉ាយការ៉េ នៃដីកាន់កាប់ ដោយរុស្ស៊ីក្នុងរយៈពេល ១០ ថ្ងៃចុងក្រោយនៃការប្រយុទ្ធ។ ក្នុងរយៈពេល២សប្តាហ៍មុន យោធាអ៊ុយក្រែន បានយកទឹកដីត្រឹមតែ ៤៤ ម៉ាយការ៉េភាគច្រើន នៃដីបើកចំហមានទីតាំង នៅមុនខ្សែការពារដំបូងរបស់រុស្ស៊ី ។

មន្ត្រីម្នាក់បានមានព័ត៌មានក្នុងដៃ បានប្រាប់លោក Hersh ថា ជាមួយនឹងប្រទេសរុស្ស៊ីកាន់កាប់ទឹកដីទំហំ ៤០,០០០ ម៉ាយការ៉េ ដែលពីមុនជាផ្នែកនៃទឹកដី របស់ប្រទេសអ៊ុយក្រែន ហើយអ៊ុយក្រែននឹងត្រូវចំណាយពេល យ៉ាងហោចណាស់ ១១៧ ឆ្នាំដើម្បីគ្រប់គ្រងទឹកដីគៀវឡើងវិញ។
អ្នកកាសែតជើងចាស់បានសន្និដ្ឋានដោយបន្ថែមថា ដល់ពេលហើយសម្រាប់ប្រធានាធិបតីអាមេរិក លោក Joe Biden ទទួលស្គាល់ជាសាធារណៈថា បានផ្តល់ទឹកប្រាក់ តាមការប៉ាន់ ប្រមាណជាង ១៥០ ពាន់លានដុល្លារ ដែលរដ្ឋបាលរបស់លោកឲ្យ ដើម្បីបំពាក់អាវុធរហូតមក ដល់ពេលនេះបាន ក្លាយជាការ វិនិយោគដ៏អាក្រក់មួយ ។ គ្រោះមហន្តរាយកំពុងលេចចេញ នៅអ៊ុយក្រែន គួរតែជាការដាស់តឿនមួយ សម្រាប់សមាជិកសភាអាមេរិក ដែលមានឆន្ទៈប្រគល់ប្រាក់រាប់ពាន់លានដុល្លារ ដល់ទីក្រុងគៀវ ក្នុងក្តីសង្ឃឹម នៃអព្ភូតហេតុនឹងមិនមកដល់ឡើយ ។

អ៊ុយក្រែនបានចាប់ផ្តើមការ វាយលុកដែលរំពឹងទុកជាយូរមក ហើយរបស់ខ្លួន នៅដើមខែមិថុនា ដោយប្រើប្រាស់រថក្រោះ Leopard 2 ផលិតដោយប្រទេសអាល្លឺម៉ង់ រថពាសដែក Bradley Infantry Fighting ផ្គត់ផ្គង់ ដោយសហរដ្ឋអាមេរិក និងផ្នែករឹងរបស់លោកខាងលិច ផ្សេងទៀតដើម្បីវាយប្រហារលើទីតាំង របស់រុស្ស៊ីនៅតាមខ្សែជួរមុខពី Donetsk ទៅ Kherson ។

ការវាយលុកនេះបានធ្វើឲ្យទីក្រុងគៀវខាតបង់យ៉ាងខ្លាំង ដោយក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី បានប៉ាន់ប្រមាណថា ការខាតបង់របស់អ៊ុយក្រែនមានចំនួនទាហាន ១៣,០០០ នាក់គិតត្រឹមសប្តាហ៍មុន ។ យោងតាមទីក្រុងមូស្គូថា កងកម្លាំងអ៊ុយក្រែនបានបរាជ័យ ក្នុងការយកឈ្នះលើបណ្តាញពហុស្រទាប់ នៃលេណដ្ឋាន ឧបសគ្គ និងការដាក់រថពាសដែកសាងសង់ ដោយរុស្ស៊ីតាំងពីឆ្នាំមុន ដោយការវាយប្រហារតាមវាលមីន និងដោយគ្មានជំនួយពីអាកាស៕

Most Popular

To Top