វ៉ាស៊ីនតោន ៖ ទីភ្នាក់ងារព័ត៌មាន Kyodo បានចុះផ្សាយនៅថ្ងៃទី3 ខែកក្កដា ឆ្នាំ២០២៣ថា អតីតទីប្រឹក្សាជាន់ខ្ពស់ នៃសន្តិសុខជាតិ របស់សហរដ្ឋអាមេរិក បានសម្តែងក្តីព្រួយបារម្ភ អំពីផែនការ របស់រដ្ឋាភិបាលជប៉ុន នៅក្នុងការតម្រូវ ឱ្យប្រតិបត្តិករហាងកម្មវិធីធំៗដូចជា Apple Inc. និង Google LLC អនុញ្ញាតឲ្យអ្នកប្រើប្រាស់ ទាញយកកម្មវិធី នៅខាងក្រៅមកប្រើប្រាស់ ក្រៅពីវេទិកាលក់ របស់ក្រុមហ៊ុនទាំងនេះ ។
លោក Robert O’Brien ទីប្រឹក្សាសន្តិសុខជាតិ ដែលបានបម្រើការងារ កាលពីខែកញ្ញា ឆ្នាំ២០១៩ ដល់ខែមករា ឆ្នាំ ២០២១ នៅក្នុងរដ្ឋបាលលោក ត្រាំ បានលើកឡើងនៅក្នុងបទសម្ភាសន៍ កាលពីពេលថ្មីៗនេះជាមួយទីភ្នាក់ងារ Kyodo News ថា “គ្មានសំណួរណាមួយនោះទេ ដែលថា បក្សកុម្មុយនិស្តចិន នឹងស្រូបយកផលប្រយោជន៍” នៃច្បាប់ថ្មី ដែលអនុញ្ញាតឱ្យកម្មវិធីពីប្រភពភាគី ទី៣ដែលមិនបានត្រួតពិនិត្យ ។
ទន្ទឹមនឹងនេះដែរ ការទទួលស្គាល់ពីតម្រូវការ ក្នុងការលើកទឹកចិត្ត ឱ្យមានការប្រកួតប្រជែង ក្នុងវិស័យឧស្សាហកម្ម ដោយយុត្តិធម៌ លោក O’Brien បានអំពាវនាវដល់អាជ្ញាធរជប៉ុន ឱ្យផ្អាកច្បាប់ បែបនេះ ខណៈដែលគាត់ជឿថា ហានិភ័យសម្រាប់ឯកជនភាព និងសន្តិសុខជាតិ នឹងមិនអាចទទួល យកបាននោះទេ ។
លោកបានព្រមានថា “សូម្បីតែទ្វារបើកចំហមួយ ផ្នែកក៏ដោយ នៅតែផ្តល់ការបើកចំហរដែលបក្សកុម្មុយនិស្តចិន និងតួអង្គអាក្រក់ផ្សេងទៀត អាចកេងប្រវ័ញ្ចបានដែរ” ៕