បរទេស ៖ គេនៅតែមានពេលវេលា ដើម្បីរារាំងទីក្រុងប៉េកាំង កុំឱ្យប្រើកម្លាំងដើម្បីបង្រួបបង្រួមកោះតៃវ៉ាន់ ជាមួយចិនដីគោក, នេះបើយោងតាមមន្ត្រី យោធាជាន់ខ្ពស់បំផុត របស់អាមេរិក ។
យោងតាមសារព័ត៌មាន VOA ចេញផ្សាយកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា ប្រធានអគ្គសេនាធិការចម្រុះ លោកឧត្តមសេនីយ៍ Mark Milley បាននិយាយកាលពីថ្ងៃសុក្រថា ទោះបីជាមានផែនការផ្សព្វផ្សាយយ៉ាងល្អ អំពាវនាវសម្រាប់យោធាចិនត្រៀមខ្លួន ដើម្បីឈ្លានពានកោះតៃវ៉ាន់នៅឆ្នាំ ២០២៧ក៏ដោយ ក៏គ្មានការចង្អុលបង្ហាញថា ប្រធានាធិបតីចិនលោក Xi Jinping បានធ្វើការសម្រេចចិត្តតាមមធ្យោបាយ មួយឬក៏ផ្សេងទៀតនោះទេ។
ថ្លែងទៅកាន់អ្នកចូលរួមនៅឯក្លឹបសារ ព័ត៌មានជាតិក្នុងទីក្រុងវ៉ាស៊ីនតោន លោក Milley បាននិយាយថា ការផ្តល់ពេលវេលាដល់សហរដ្ឋអាមេរិក និងប្រទេសផ្សេងទៀត ដើម្បីបង្ហាញលោក Xi ពីការប្រើប្រាស់កម្លាំង នឹងក្លាយជាគំនិតអាក្រក់។
លោកបាននិយាយថា «អ្នកចង់ធ្វើឱ្យប្រាកដថា ជារៀងរាល់ថ្ងៃលោកប្រធានាធិបតី Xi ភ្ញាក់ពីដំណេកហើយនិយាយថា ‘ថ្ងៃនេះមិនមែនជាថ្ងៃនោះទេ’ ហើយការសម្រេចចិត្តនោះមិនដែលមកដល់។
ការអត្ថាធិប្បាយ របស់ឧត្តមសេនីយ៍ Milley គឺស្របនឹងការវិភាគពីមន្ត្រីចារកម្មកំពូល របស់សហរដ្ឋអាមេរិក ដែលបានអះអាងអស់ រយៈពេលជាច្រើនឆ្នាំកន្លង មកថា លោក Xi ប្រធានាធិបតីចិន ចង់ឱ្យមានការបង្រួបបង្រួម ដោយសន្តិវិធីជាមួយកោះតៃវ៉ាន់៕
ប្រែសម្រួលៈ ណៃ តុលា