ព័ត៌មានអន្តរជាតិ

ដីកាចាប់ខ្លួនរបស់បារាំង លើកទី២ ចេញសម្រាប់អតីតប្រធាន Nissan លោក Ghosn

រូបភាពពី៖​ AFP

ប៉ារីស ៖ ប្រភពជិតស្និទ្ធនឹងករណីនេះបានប្រាប់ AFP កាលពីថ្ងៃអង្គារថា អ្នកស៊ើបអង្កេតបារាំង បានចេញដីកាចាប់ខ្លួនអន្តរជាតិ លើកទី២សម្រាប់អតីតប្រធានក្រុមហ៊ុន Renault-Nissan លោក Carlos Ghosn កាលខែមេសានេះ ។

ដីកាត្រូវបានចេញដោយចៅក្រមស៊ើបអង្កេតក្រុងប៉ារីស នៅពេលលោក Ghosn មិនបានបង្ហាញខ្លួនថា ត្រូវបានចោទប្រកាន់កាលពីឆ្នាំមុន លើការរាប់បញ្ចូលទាំងអំពើពុករលួយ។

បច្ចុប្បន្នលោក Ghosn រស់នៅក្នុងប្រទេសលីបង់ ជាកន្លែងដែលលោកបានភៀសខ្លួន បន្ទាប់ពីការរត់គេចខ្លួនយ៉ាងខ្លាំងកាលឆ្នាំ២០១៩ ពីការឃុំឃាំងរបស់ជប៉ុន បានសម្រេចមួយផ្នែកដោយការលាក់ខ្លួនក្នុងប្រអប់ឧបករណ៍អូឌីយ៉ូ។

មេធាវីរបស់គាត់ Leon Del Forno និង Martin Reynaud បានប្រាប់ AFPថា អតីតនាយកប្រតិបត្តិ មិនអាចចាកចេញពីប្រទេសលីបង់បានទេ ដោយសារអាជ្ញាធរលីបង់បានហាមឃាត់ លោកមិនឲ្យចាកចេញ ដោយសារការកាត់ទោសរបស់ជប៉ុន។

ដូច្នេះលោកមិនអាចឆ្លើយតបនឹងការកោះហៅឲ្យចោទប្រកាន់នៅប្រទេសបារាំង។

ដីកាពីមុនដែលចុះកាលបរិច្ឆេទដល់ខែមេសា ឆ្នាំ ២០២២ ពីអ្នកស៊ើបអង្កេតនៅជាយក្រុងប៉ារីស Nanterre បានកំណត់គោលដៅលោករួចហើយលើការរំលោភលើមូលនិធិក្រុមហ៊ុន និងការលាងលុយកខ្វក់ ពាក់ព័ន្ធនឹងកិច្ចសន្យាចេញដោយក្រុមហ៊ុនបុត្រសម្ព័ន្ធ Renault-Nissan ខណៈលោកកំពុងទទួលបន្ទុក។

ដីកានៅឆ្នាំនេះអាចជាជំហានចុងក្រោយ ក្នុងការស៊ើបអង្កេតដាច់ដោយឡែកមួយត្រូវបានបើកនៅឆ្នាំ ២០១៩ ពីបទពុករលួយ ការសូកប៉ាន់ភ្នាក់ងារសម្រាប់អង្គការសាធារណៈអន្តរជាតិ ការជះឥទ្ធិពលលើការជួញដូរ ការរំលោភបំពានមូលនិធិរបស់ក្រុមហ៊ុន និងការទទួលទំនិញដែលលួច។

លោក Ghosn នៅតែអាចប្រឈមមុខនឹងការកាត់ក្តីព្រហ្មទណ្ឌលើការចោទប្រកាន់ទាំងនោះ ដែលពាក់ព័ន្ធនឹងទឹកប្រាក់ចំនួន ៩០០,០០០អឺរ៉ូ (៩៨០,០០០ដុល្លារ) ត្រូវបានបញ្ជូនទៅអ្នកនយោបាយទីក្រុងប៉ារីស និងជាអតីតរដ្ឋមន្ត្រីលោកស្រី Rachida Dati ដោយក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Renault-Nissan របស់ប្រទេសហូឡង់។

សាច់ប្រាក់នេះត្រូវបានគេសន្មត់ថា សម្រាប់ចំណាយសម្រាប់ការងាររបស់ Dati ជាមេធាវីកាលឆ្នាំ ២០១០-១២ ជាពេលដែលនាងកំពុងបម្រើការជាតំណាងរាស្រ្តសភាអឺរ៉ុប។

លោកស្រីបានស្ថិតនៅក្រោមការស៊ើបអង្កេតចាប់តាំងពីខែកក្កដា ឆ្នាំ២០២១ ពីបទពុករលួយ និងឥទ្ធិពលនៃការជ្រៀតជ្រែកខណៈកំពុងបម្រើការជាមន្ត្រីជាប់ឆ្នោត៕ ដោយ៖លី ភីលីព

Most Popular

To Top