ព័ត៌មានអន្តរជាតិ

អាជ្ញាធរ នៃប្រទេសប៉េរូ ប្រកាសអាសន្ន នៅភាគខាងត្បូង ប្រទេសជុំវិញ ដោយសារការ ផ្ទុះភ្នំភ្លើងកើតឡើង

BUENOS AIRES ៖ ទីស្តីការគណៈរដ្ឋមន្ត្រី របស់ប្រទេសប៉េរូ បាននិយាយកាលពីថ្ងៃពុធថា អាជ្ញាធរប៉េរូ បានប្រកាសភាព អាសន្ន នៅក្នុងនាយកដ្ឋាន Moquegua នៅភាគខាងត្បូង នៃប្រទេសដោយសារតែការផ្ទុះ នៃភ្នំភ្លើង Ubinas ឡើង យោងតាមការចេញ ផ្សាយពីគេហទំព័រ Sputnik ។

ក្រុមប្រឹក្សាបាននិយាយ ក្នុងសេចក្តីថ្លែងការណ៍មួយថា ការប្រកាសភាពអាសន្ន ក្នុងតំបន់ដាច់ដោយឡែក នៃនាយកដ្ឋាន Moquegua ដោយសារតែការផ្ទុះ នៃភ្នំភ្លើង Ubinas ត្រូវបានអនុម័ត ក្នុងកិច្ចប្រជុំនៃគណៈរដ្ឋមន្ត្រី ។ ការសម្រេចចិត្តនេះ នឹងធ្វើឲ្យអាជ្ញាធរចាត់វិធានការ ពិសេសភ្លាមៗ ប្រសិនបើភាព ចាំបាច់កើតឡើង ។

ភ្នំភ្លើង Ubinas គឺជាភ្នំភ្លើងមួយ ដែលមានផ្ទុះយ៉ាងសកម្មនៅភាគខាងត្បូង ប្រទេសប៉េរូ ។ វិទ្យាស្ថានភូគព្ភសាស្ត្រ នៃប្រទេសប៉េរូ បាននិយាយថា ការផ្ទុះភ្នំភ្លើងនេះបានចាប់ផ្តើមកាលពីជាងមួយថ្ងៃមុន ដោយផេះបានឡើង ដល់កម្ពស់ជាច្រើនគីឡូម៉ែត្រ ។
ដោយ៖លី ភីលីព
ប្រភព ៖ AFP

Most Popular

To Top