ខ្សែបម្រើប្រយុទ្ធសញ្ជាតិ អង់គ្លេស កីឡាករ Dele Ali ក្រោយពេលបានទទួលរង ពេលវេលាដ៏លំបាកមួយ ជាមួយនឹងក្លឹបតួគី Besiktas ហើយនោះកីឡាកររូបនេះ គឺបានត្រឡប់មកវិញ ចូលរួមហ្វឹកហាត់ ជាមួយនឹងក្លឹប Everton វិញហើយ ។
កីឡាករ Ali ដែលមានវ័យ២៧ឆ្នាំនោះ បានចូលរួមជាមួយនឹង Everton កាលពីឆ្នាំ២០២២ និងបានខ្ចីជើង ទៅកាន់ក្លឹប Besiktas កាលពីខែសីហា ប៉ុន្តែពេលវេលារបស់គាត់ បានទទួលរងរបួសជាប់រហូត មកនិងអាចបង្ហាញខ្លួនបានតែ១៥ដង ប៉ុណ្ណោះមុនសម្រេចចិត្ត បែកផ្លូវគ្នា។
អតីតកីឡាករ របស់ក្លឹប Spurs រូបនេះធ្លាប់បានបង្ហាញ ទំរង់លេងដល់កំពូលនៅលីគកំពូល អង់គ្លេស ហើយការវិលត្រឡប់មកវិញ លើកនេះកីឡាករ មានជំនឿចិត្តថា នឹងអាចផ្តល់ទំរង់លេងល្អ សាជាថ្មីឡើងវិញ ។
Ali សង្ឃឹមថា នឹងអាចបង្ហាញខ្លួនប្រកួតឡើងវិញ ជាពិសេសការប្រកួតមិត្តភាព បើករដូវកាលដែលនឹង ត្រូវប្រកួតប៉ះក្រុម State Nyonnais ដំបូងគេនៅថ្ងៃទី១៤ ខែកក្កដាខាងមុខនេះ ៕
ប្រែសម្រួល៖ស៊ុនលី