ស្វីស ៖ គណៈកម្មាធិការអូឡាំពិក អន្តរជាតិ “IOC” បានលើកឡើងពីការគាំទ្រពីប្រទេសចំនួន ១២០ កាលពីថ្ងៃសុក្រសម្រាប់ការផ្លាស់ប្តូរ របស់ខ្លួនឆ្ពោះទៅរកការអនុញ្ញាត ឲ្យអត្តពលិកប្រទេសរុស្ស៊ី និងបេឡារុស្សមួយចំនួន មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ សម្រាប់ចូលរួមព្រឹត្តិការណ៍ ការប្រកួតកីឡាអូឡាំពិកទីក្រុងប៉ារីស យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។
សេចក្តីថ្លែងការណ៍ របស់ចលនា មិនចូលបក្សសម្ព័ន្ធដែលដឹកនាំដោយប្រទេស Azerbaijan បាននិយាយថា វានឹងក្លាយជានិមិត្តសញ្ញាដ៏ រឹងមាំនៃការរួបរួម នៃមនុស្សជាតិ ប្រសិនបើក្រុមកីឡាអូឡាំពិកជាតិទាំង ២០៦ ចូលរួមប្រកួតនៅទីក្រុង ប៉ារីសនៅឆ្នាំក្រោយ។ ប្រធាន IOC លោក Thomas Bach បាននិយាយលើសេចក្តីថ្លែងការណ៍ មួយថា សូមអរគុណចំពោះប្រធានាធិបតី Azerbaijan លោក Ilham Aliyev ដែលបានផ្តួចផ្តើមគំនិត សម្រាប់ដំណោះស្រាយដ៏សំខាន់នេះ ។
IOC បានជំរុញឲ្យស្ថាប័នកីឡាអូឡាំពិក កាលខែមីនាវាយតម្លៃជនជាតិរុស្ស៊ី និងបេឡារុស្សសម្រាប់ស្ថានភាព អព្យាក្រឹតក្នុងការប្រកួតប្រជែង ប្រសិនបើពួកគេមិនបានគាំទ្រយ៉ាងសកម្មសង្គ្រាមលើអ៊ុយក្រែន ហើយក៏មិនត្រូវបានចុះកិច្ចសន្យាជាមួយភ្នាក់ងារ សន្តិសុខយោធា ឬរដ្ឋចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២២ ។
ចលនាមិនចូលបក្សសម្ព័ន្ធ ត្រូវបានចេញផ្សាយ បន្ទាប់ពីកិច្ចប្រជុំរយៈពេលពីរថ្ងៃនៅទីក្រុងបាគូ ។ សមាជិករួមមានប្រទេស ភាគច្រើននៅអាហ្វ្រិក និងមជ្ឈិមបូព៌ា ឥណ្ឌា និងសិង្ហបុរី បូករួមទាំងគុយបា កូរ៉េខាងជើង និងវេណេហ្ស៊ុយអេឡា ហើយបេឡារុស្ស ក៏ជាសមាជិកផងដែរ ។ សេចក្តីថ្លែងការណ៍នេះ សង្កត់ធ្ងន់ថា កីឡាមិនគួរធ្វើនយោបាយ ចលនាមិនចូលបក្សសម្ព័ន្ធដែលដឹកនាំរយៈពេល ៤ ឆ្នាំដោយ Azerbaijan ផុតកំណត់នៅឆ្នាំនេះ។
Azerbaijan បានមើលឃើញក្រុមកីឡា របស់ខ្លួនដែលរងផលប៉ះពាល់ ដោយរបាំងនយោបាយ និងសន្តិសុខចំពោះការរៀបចំការ ប្រកួតប្រកប ដោយសុវត្ថិភាព ។ ចាប់តាំងពីឆ្នាំ ២០០៧ មក ស្ថាប័ន បាល់ទាត់អ៊ឺរ៉ុប UEFA បានបញ្ឈប់ក្រុមមកពី Azerbaijan និង Armenia ត្រូវបានទាក់ទាញ ឲ្យលេងគ្នាទៅវិញទៅមក ក្នុងការប្រកួតអន្តរជាតិ ដោយសារតែជម្លោះទឹកដីដ៏យូរអង្វែងរបស់ប្រទេស។
ក្រុមអ៊ុយក្រែន និង រុស្ស៊ីក៏ត្រូវបាន UEFA បំបែកចេញពីគ្នាតាំងពីឆ្នាំ ២០១៤ ដោយសារតែហានិភ័យផ្នែកសន្តិសុខ បន្ទាប់ពីរុស្ស៊ីបញ្ចូលឧបទ្វីបគ្រីមេ ដោយបំពានច្បាប់ អន្តរជាតិ។ FIFA និងអត្តពលិកពិភពលោក បានហាមឃាត់ក្រុម និងអត្តពលិករុស្ស៊ី ពីព្រឹត្តិការណ៍អន្តរជាតិ បន្ទាប់ពីការលុកលុយ របស់យោធាអ៊ុយក្រែន បានចាប់ផ្តើម ។
IOC ក៏បានជំរុញឲ្យមានគោលនយោបាយនៃភាពឯកោមួយថ្ងៃបន្ទាប់ពីសង្រ្គាម បានចាប់ផ្តើមក្នុងសប្តាហ៍ នៃការបិទការប្រកួតរដូវរងានៅទីក្រុងប៉េកាំងឆ្នាំ ២០២២ ។ ចាប់តាំងពីពេលនោះមក វាបានជំរុញឲ្យមានសមាហរណកម្មឡើងវិញ ដោយលើកហេតុផលថា វាជាការរើសអើងក្នុងការដកអត្តពលិក ដោយសារតែលិខិតឆ្លងដែនរុស្ស៊ី ឬបេឡារុស្សរបស់ពួកគេ ៕
ដោយ៖លី ភីលីព