រងហ្គូន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ថា លោក U Boe Thin សមាជិកក្រុមប្រឹក្សា គណៈគ្រប់គ្រងវត្ត Shwedagon បានប្រាប់ដល់ទីភ្នាក់ងារ ស៊ិនហួ កាលពីថ្ងៃអាទិត្យថា ចំនួនភ្ញៀវទេសចរបរទេស ជិត៤០.០០០នាក់ បានមកទស្សនាវត្ត Shwedagon នៅក្នុងទីក្រុងរ៉ងហ្គញូន ប្រទេសមីយ៉ាន់ម៉ា នៅក្នុងអំឡុងឆមាសទី១នៃឆ្នាំ២០២៣នេះ ។
គួរបញ្ជាក់ថា ចំនួនជនបរទេសសរុប មានចំនួន៣៨.៤៤៥នាក់ ក្នុងនោះប្រុស១៨.៨២២នាក់ និងស្រីចំនួន១៩.៦២៣នាក់ បានមកលេងវត្តនៅក្នុងអំឡុង៦ខែ ដើមនៃឆ្នាំ២០២៣ ។
លោក U Boe Thin សមាជិកក្រុមប្រឹក្សា គ្រប់គ្រងវត្ត Shwedagon បានបញ្ជាក់ថា ចំនួនភ្ញៀវបានកើនឡើង ក្រោយពីម៉ោងបើកត្រូវបានកែ សម្រួលឡើងវិញ ។ “នៅថ្ងៃធ្វើការ ធម្មយាត្រាគឺ មានប្រហែល១៥.០០០នាក់បានទៅវត្តក្នុង១ថ្ងៃ ។ នៅថ្ងៃចុងសប្តាហ៍ ជាពិសេសថ្ងៃអាទិត្យ អ្នកធ្វើធម្មយាត្រាមានជាង៤០.០០០នាក់បានមកវត្តគិត ពេលក្នុង១ថ្ងៃ” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
ប្រភព ៖ Xinhua