កីឡា

គណៈប្រតិភូ ដឹកនាំកីឡាករ គ្រូបង្វឹក និងកីឡាករ៤នាក់ទៀត ទៅការប្រកួតកីឡា វាយកូនបាល់ Davis Cup ASIA/OCEANIA ZO NE GROUP III នៅប្រទេស ស្រីលង្កា

ភ្នំពេញ ៖ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា នឹងបញ្ជូនគណៈប្រតិភូ ដឹកនាំកីឡាករ គ្រូបង្វឹក និងកីឡាករ៤ នាក់ទៀតទៅចូលរួម ព្រឹតិ្តការណ៍ការ ប្រកួតកីឡាវាយកូនបាល់ Davis Cup ASIA/OCEANIA ZO NE GROUP III ដែលនឹងប្រព្រឹត្ត ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២៣ នៅប្រទេសស្រីលង្កា ។

លោក ជា ពៅ ដឹកនាំកីឡាករ និងអគ្គលេខាធិការរង នៃសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានប្រាប់ឲ្យដឹងថា សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា ត្រៀមបញ្ជូនគណៈប្រតិភូ ដឹកនាំកីឡាករ គ្រូបង្វឹក និងកីឡាករ៤ នាក់ ចំនួន ៧ នាក់ ធ្វើដំណើរទៅកាន់ទីក្រុង កូឡុំបូ នៅប្រទេសស្រីលង្កា ដើម្បីចូលរួមព្រឹតិ្តការណ៍ ការប្រកួតកីឡាវាយកូនបាល់ Davis Cup ASIA/OCEANIA ZO NE GROUP III ដោយចាប់ផ្តើមការប្រកួតចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២៣ ។

លោកបានបន្តថា គណៈប្រតិភូទាំង ៧ នាក់រួម អ្នកនាង ឯក ប៊ុនលក្ខិណា ប្រធានដឹកនាំក្រុម លោក ជា ពៅ ដឹកនាំកីឡាករ លោក អានីរូស ប្រាអេន ជាគ្រូបង្វឹក កីឡាករ ឡុង សំនៀង កីឡាករ ឃ្លាំង ពន្លក កីឡាករ ទេព ទីម៉ូធី និងកីឡាករ ឡេង សារិនរាជ ។ ចំណែកប្រធានដឹកនាំក្រុម និងដឹកនាំ កីឡាករ នឹងចេញដំណើរនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ នាពេលយប់ ចំពោះក្រុមគ្រូបង្វឹក និងកីឡាករចេញដំណើរនៅថ្ងៃទី២៤ ។

លោកបានបន្តថា ការប្រកួតកីឡា វាយកូនបាល់ Davis Cup នៅនៅប្រទេសស្រីលង្កា មានសារសំខាន់ណាស់ ដោយក្រុមកីឡាករយើង បានកាន់ទង់ជាតិ កម្ពុជា លើកឆាកអន្តរជាតិ ពេលប្រកួត ហើយក៏ជាការឈានជើងមួយទៀត អ្វីដែលសំខាន់នោះគឺឆ្នាំ២០២៥ នេះប្រទេសថៃធ្វើម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍ ការប្រកួតកីឡា SEA GAMES 2023 លើកទី៣៣ ឆ្នាំ២០២៥ ៕
ដោយ៖លី ភីលីព

Most Popular

To Top