ព្រឹត្តិការណ៍

លោក ដូណាល់ ត្រាំ ព្រមាន “សងសឹកធ្ងន់ៗ” ទៅលើអ៊ីរ៉ង់ បើសិនគំរាម ដាក់ទណ្ឌកម្មលើអ៊ីរ៉ាក់

វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០ថា លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យ បានគំរាម “សងសឹកយ៉ាងខ្លាំងបំផុត” បើសិនជាអ៊ីរ៉ង់ សងសឹកជាមួយនឹងការសម្លាប់មេបញ្ជាការ ដ៏សំខាន់ ហើយព្រមានដាក់ទណ្ឌកម្មយ៉ាងចាស់ដៃលើវិស័យសេដ្ឋកិច្ចប្រឆាំងនឹងសម្ព័ន្ធមិត្តអ៊ីរ៉ាក់ បើសិនជាប្រទេសនេះ និរទេសកងទ័ពអាមេរិកចេញពីមូលដ្ឋាននៅទីនោះ ។

ការគំរាមផ្ទួនគ្នាយ៉ាងដូច្នេះ បានកើតឡើង ខណៈដែលអ៊ីរ៉ង់ បានប្រកាសថា នាពេលខាងមុខខ្លួនធ្វើការបន្ធូរបន្ថយ ចំពោះកិច្ចព្រមព្រៀងដ៏ស្មុគស្មាញ ស្តីអំពីនុយក្លេអ៊ែរអន្តរជាតិ ហើយចុងបញ្ចប់នៃការកំណត់ ដែនកំណត់ តាមរយៈការបោះបង់ចោលនូវប្រើប្រាស់នូវសារធាតុ អ៊ុយរ៉ានីញ៉ូមនោះ ។

កិច្ចព្រមព្រៀងចុងក្រោយបង្អស់ ដែលមានន័យថា ដើម្បីធានាបាន អ៊ីរ៉ង់ មិនបានអភិវឌ្ឍអាវុធនុយក្លេអ៊ែរ ស្ថិតក្រោមឧស្សាហកម្មនុយក្លេអ៊ែររបស់ខ្លួន ដោយផ្អែកលើវិបត្តិនៅក្នុងតំបន់ ដោយការស្លាប់មេបញ្ជាការអ៊ីរ៉ង់ Qasem Soleimani កាលពីថ្ងៃសុក្រ នៅក្រុងបាដាដ ។

លោក ត្រាំ បញ្ជាឲ្យយន្តហោះគ្មានមនុស្សបើករបស់អាមេរិកមួយគ្រឿង ធ្វើការបាញ់ប្រហារដោយគ្រាប់មីស៊ីល១គ្រាប់ ទៅលើលោក Soleimani ដែលជាបុគ្គលដ៏សំខាន់ម្នាក់ ក្នុងចំណោមមន្ត្រីក្នុងជួររដ្ឋាភិបាលអ៊ីរ៉ង់ នៅគ្រាដែលគាត់ស្ថិតនៅជិតព្រលានអន្តរជាតិ នៅរដ្ឋធានីអ៊ីរ៉ាក់ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top