បរទេស ៖ ក្រសួងការពារជាតិ របស់ប្រទេសរុស្សី បានអះអាងថា មីស៊ីលចំងាយឆ្ងាយ និងយន្តហោះដ្រូនអត្តឃាត ជាច្រើនបានទំលុះរបាំងការពារព្រំដែន អ៊ុយក្រែន ទាំងកណ្តាលយប់សំដៅទីតាំង យោធាសំខាន់មួយចំនួន។
យោងតាមការចេញ ផ្សាយរបស់ RT បានឲ្យដឹងដែរថា គោលដៅសំខាន់ទាំងនោះ ដែលរួមមានទាំងប្រព័ន្ធហេដ្ឋា រចនាសម្ព័ន្ធយោធាឃ្លាំងស្តុកប្រេងឃ្លាំង ស្តុកអាវុធនិងមូលដ្ឋាន ទ័ពអាកាស របស់អ៊ុយក្រែនផងដែរ។
សេចក្តីប្រកាសដដែល បានអះអាងថា រុស្សីបានបើកការវាយប្រហារ តាមរយៈគ្រាប់មីស៊ីល ដែលមានសមត្ថភាពបាញ់ ចេញពីអាកាសឬបាញ់ចេញពីសមុទ្រ បានហើយជាលទ្ធផលរុស្សី បានបំផ្លាញគោលដៅ ជាច្រើនតាមការគ្រោងទុក។
គួរឲ្យដឹងដែរថា ការវាយប្រហារលើកនេះ ត្រូវបានធ្វើឡើងនៅក្រោយពេល ដែលមានការសម្រេចចិត្តដកខ្លួនចេញពីកិច្ចព្រមព្រៀង នាំចេញគ្រាប់ធញ្ញជាតិ តាមសមុទ្រខ្មៅនិង ក៏ដូចជាការវាយប្រហារ របស់អ៊ុយក្រែន មកលើស្ពានដ៏សំខាន់ក្នុងតំបន់ Crimea ដែលរុស្សីបានអះអាងថា បានធ្វើឲ្យមនុស្ស២នាក់ បាត់បង់ជីវិតនិងរបួសក្មេងស្រី អាយុ១៤ឆ្នាំម្នាក់ផង៕
ប្រែសម្រួល៖ស៊ុនលី