កីឡា

ក្រុមគណៈប្រតិភូ និងកីឡាករ វាយកូនបាល់កម្ពុជា​ ចេញដំណើរទៅកាន់ស្រីលង្កា ចូលរួមការប្រកួតកីឡា វាយកូនបាល់ Davis Cup ASIA/OCEANIA ZO NE GROUP III

ភ្នំពេញ ៖ នាយប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០៣២ ក្រុមគណៈប្រតិភូ ដឹកនាំកីឡាករ គ្រូបង្វឹក និងកីឡាករកីឡា វាយកូនបាល់កម្ពុជា បានចេញដំណើរ ទៅចូលរួមព្រឹតិ្តការណ៍ការ ប្រកួតកីឡាវាយកូនបាល់ Davis Cup ASIA/OCEANIA ZO NE GROUP III ដែលនឹងប្រព្រឹត្តចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២៣ នៅប្រទេសស្រីលង្កា ។

លោក ជា ពៅ ដឹកនាំកីឡាករ និងអគ្គលេខាធិការរង នៃសហព័ន្ធកីឡាវាយកូនបាល់កម្ពុជាបានប្រាប់ឲ្យដឹងថា សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា ត្រៀមបញ្ជូនគណៈប្រតិភូ ដឹកនាំកីឡាករ គ្រូបង្វឹក និងកីឡាករ៤ នាក់ ចំនួន ៧ នាក់ធ្វើដំណើរទៅកាន់ទីក្រុង កូឡុំបូ នៅប្រទេសស្រីលង្កា ដើម្បីចូលរួមព្រឹតិ្តការណ៍ ការប្រកួតកីឡាវាយ កូនបាល់ Davis Cup ASIA/OCEANIA ZO NE GROUP III ដោយចាប់ផ្តើមការប្រកួតចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២៣ ។

លោកបានបន្តថា គណៈប្រតិភូទាំង ៧ នាក់រួម អ្នកនាង ឯក ប៊ុនលក្ខិណា ប្រធានដឹកនាំក្រុម លោក ជា ពៅ ដឹកនាំកីឡាករ លោក អានីរូស ប្រាអេន ជាគ្រូបង្វឹក កីឡាករ ឡុង សំនៀង កីឡាករ ឃ្លាំង ពន្លក កីឡាករ ទេព ទីម៉ូធី និងកីឡាករ ឡេង សារិនរាជ។ ចំណែកប្រធានដឹកនាំក្រុម និងដឹកនាំកីឡាករ នឹងចេញដំណើរនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ នាពេលយប់ ចំពោះក្រុមគ្រូបង្វឹក និងកីឡាករចេញដំណើរនៅថ្ងៃទី២៤ ។

លោកបានបន្តថា ការប្រកួតកីឡា វាយកូនបាល់ Davis Cup នៅនៅប្រទេសស្រីលង្កា មានសារសំខាន់ណាស់ ដោយក្រុមកីឡាករយើង បានកាន់ទង់ជាតិ កម្ពុជា លើកឆាកអន្តរជាតិ ពេលប្រកួត ហើយក៏ជាការឈានជើងមួយទៀត អ្វីដែលសំខាន់នោះ គឺឆ្នាំ២០២៥ នេះប្រទេសថៃធ្វើម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍ការ ប្រកួតកីឡា SEA GAMES 2023 លើកទី៣៣ ឆ្នាំ២០២៥ ៕

Most Popular

To Top