អ្នកស្រី Anne Hidalgo អភិបាលរដ្ឋធានីប៉ារីស ចង់ឃើញខ្សែប្រយុទ្ធបារាំង Kylian Mbappe បន្តលេងនៅក្លឹប Paris Saint-Germain ស្របពេលដែលមានព័ត៌មានថា កីឡាកររូបនេះផ្ទេរ ទៅលេងនៅអារ៉ាប៊ីសាអ៊ូឌីត ជុំជើងជាមួយកីឡាករល្បីៗដទៃទៀត។
អ្នកស្រី Anne Hidalgo អភិបាលរដ្ឋធានីប៉ារីស
«ខ្ញុំមិនយល់ថា PSG ចង់លេងក្បាច់អ្វីនោះទេ»។ នេះបើតាមការលើកឡើង របស់ចៅហ្វាយក្រុងប៉ារីស ។
អ្នកស្រីបានលើកឡើងថា៖ «Kylian Mbappe ជាកីឡាករល្អជាងគេលើលោក … គេគួរតែនៅលេងនៅប៉ារីស»។
ព័ត៌មានមួយចំនួនចុះផ្សាយថា PSG ព្រមលក់ Mbappe ទៅលេងនៅក្លឹបអារ៉ាប៊ីសាអ៊ូឌីត Al-Hilal ក្នុងតម្លៃ ៣៣២ដុល្លារអាមេរិក។
យ៉ាងណាមិញ កីឡាកររូបនេះចង់ទៅលេងនៅ Real Madrid ដោយគ្មានតម្លៃខ្លួននៅឆ្នាំក្រោយ នៅពេលដែលកុងត្រារបស់ខ្លួននៅ PSG ផុតសុពលភាព៕