រ៉ូម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ថា ដែនកោះ Sicily ដែលស្ថិតនៅភាគខាងត្បូងនៃប្រទេសអ៊ីតាលី ត្រូវបានបំផ្លាញដោយភ្លើងឆេះព្រៃកាលពីថ្ងៃអង្គារ ទន្ទឹមនឹងនេះដែរ ព្យុះ និងព្រិលបានវាយប្រហារមកលើតំបន់ភាគខាងជើងនៃប្រទេសនេះ ។
កាលពីថ្ងៃចន្ទ អាកាសយានដ្ឋាន នៅក្នុងរដ្ឋធានី Sicilian នៃ Palermo ត្រូវបានបិទ ចរាចរណ៍ផ្លូវអាកាស និងនៅព្រឹកថ្ងៃអង្គារ ដោយសារផ្សែងចេញពីភ្លើងឆេះព្រៃ ដែលនៅក្បែរនោះ មានការមើលឃើញមាន កម្រិតខ្លាំងនៅក្នុងតំបន់ ។
ក្រុមមន្ត្រីបានឲ្យដឹងថា អាកាសយានដ្ឋាន បានបើកឡើងវិញនៅពេលក្រោយ គឺនៅថ្ងៃអង្គារ ទោះបីជាចំនួនជើងហោះហើរ ត្រូវបានកាត់បន្ថយយ៉ាងច្រើនក៏ដោយ ។
អាកាសយានដ្ឋាន Catania ដែលជាមជ្ឈមណ្ឌលអាកាសសំខាន់ផ្សេងទៀតរបស់កោះ Sicily ត្រូវបានបិទកាលពីសប្តាហ៍មុន ដោយសារភ្លើងឆេះនៅក្នុងស្ថានីយមួយ ។ គិតត្រឹមថ្ងៃអង្គារ ព្រលានយន្តហោះនេះ ក៏កំពុងដំណើរការពេញលេញផងដែរ ។
សរុបជារួមមក មានភ្លើងឆេះព្រៃច្រើនដល់ទៅ៥០ កន្លែងនៅទូទាំងកោះ Sicily ត្រូវបានចុះផ្សាយ ដោយគេហទំព័រព័ត៌មានអ៊ីតាលី ដែលបានបង្ហាញពីរូបភាពនៃវាលស្មៅ និងភ្នំភ្លើងឆេះ ។
ប្រាសាទ Segesta ដែលសាងសង់ដោយក្រិច ដែលមានអាយុកាល២.៥០០ឆ្នាំនៅភាគពាយព្យនៃទីក្រុង Sicily ដែលជាប្រាសាទ Doric ដែលត្រូវបានថែរក្សាល្អបំផុតរបស់ពិភពលោក ក៏ត្រូវបានគំរាមកំហែងដោយ ភ្លើងឆេះព្រៃនេះផងដែរ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា