អតីតសមាជិកក្រុម T-ara Ahreum (ត្រូវបានគេស្គាល់ថា Areum) បានបង្ហាញពីការផ្លាស់ប្តូរយ៉ាងខ្លាំងរបស់នាង ក្រោយពីនាងបានស្រកគីឡូអស់យ៉ាងច្រើនបន្ទាប់ពីរៀបការរួច។
ថ្មីៗនេះ អតីតតារាចម្រៀងរបស់ T-ara បានបង្ហោះសារលើ Instagram របស់នាងនូវរូបភាពប៉ុន្មានសន្លឹក ។ នៅក្នុងការបង្ហោះរបស់នាង Ahreum បានចែករំលែកថា នាងបានស្រកទម្ងន់ 25 គីឡូក្រាម (55 ផោន) ក្នុងរយៈពេល 8 ខែ។ Ahreum ក៏បានបង្ហាញពីរបៀប ដែលនាងស្រកទម្ងន់ផងដែរ។
Ahreum ថ្លែងថា៖ “ជាជាងគិតថា ខ្ញុំកំពុងតែតមអាហារ ខ្ញុំបានផ្តោតលើការគ្រប់គ្រងទម្ងន់ និងរក្សារាងរបស់ខ្ញុំ ។ វាកាន់តែងាយស្រួល ប្រសិនបើអ្នកមានរូបរាង ដែលយើងចង់បាន ហើយគ្រប់យ៉ាងដើម្បីទៅសម្រេចវាឲ្យបាន” ។
អតីតតារារូបនេះបានបង្ហើបថា នាងនឹងតមអាហាររយៈពេល ២២ ម៉ោងក្នុងមួយថ្ងៃ ហើយនឹងទៅសម្អាតខ្លួនមួយខែម្ដង។ Ahreum ក៏បានបង្ហើបដែរថានាងហាត់ប្រាណរាល់ថ្ងៃ។
ទោះជាយ៉ាងណាក៏ដោយ Ahreum បានដាស់តឿនអ្នកគាំទ្រ របស់នាង កុំឱ្យធ្វើតាមទម្លាប់របស់នាង ព្រោះរាងកាយ និងកម្រិតកាយសម្បទា របស់មនុស្សម្នាក់ៗខុសគ្នា។
រាងកាយរបស់មនុស្សម្នាក់ៗ គឺខុសគ្នា ដូច្នេះអ្នកមិនគួរធ្វើតាមទម្លាប់របស់ខ្ញុំទេ ។ អ្នកត្រូវតែប្រាកដថារាងកាយ និងចិត្តរបស់អ្នកមានសុខភាពល្អ។ វាមិនសមនឹងការមានរាងកាយល្អទេ ប្រសិនបើអ្នកបាត់បង់សុខភាពផ្លូវចិត្ត និងផ្លូវកាយ។ ខ្ញុំគិតថាវាជាការល្អបំផុតក្នុងការចាប់ផ្តើមដំបូងក្នុងកម្រិតមួយដែលសក្តិសមនឹងអ្នក ហើយធ្វើការខ្លាំងពីទីនោះ ។
Ahreum បានបង្ហាញខ្លួនជាលើកដំបូងជាមួយ T-ara ក្នុងឆ្នាំ 2012។ អតីតតារាចម្រៀងរូបនេះបានរៀបការជាមួយស្វាមីដែលមិនមែនជាតារាល្បី ហើយពួកនាងបង្កើតបានកូនពីរនាក់នៅឆ្នាំ 2019៕