ព័ត៌មានអន្តរជាតិ

ធនាគារពិភពលោក ផ្តល់ជំនួយ១,៥ពាន់លានដុល្លារ ដល់ឲ្យអ៊ុយក្រែន

ប្រភព៖ Xinhua

បរទេស ៖ ធនាគារពិភពលោក បានប្រកាសផ្តល់ប្រាក់មូលនិធិថ្មី ចំនួនប្រមាណជា១,៥ពាន់លានដុល្លារ ទៅឲ្យប្រទេសអ៊ុយក្រែន ដើម្បីអាចពង្រឹងវិស័យ ផ្តល់កំចីឥណទាន នៅក្នុងប្រទេស។

យោងតាមការចេញផ្សាយ របស់ RTថវិការដែលរៃអង្គាស ទាំងនោះនឹងត្រូវយកទៅប្រើប្រាស់ សំដៅឆ្ពោះ ទៅរកការស្តារសេដ្ឋកិច្ច និងការពង្រឹងសន្តិសុខសង្គម សម្រាប់ប្រជាជនអ៊ុយក្រែនឡើងវិញ ហើយមូលនិធិនេះនឹងធ្វើឡើង តាមរយៈរាជរដ្ឋាភិបាលជប៉ុន។

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ អ៊ុយក្រែន លោក Sergey Marchenko បានថ្លែងថា៖ ខ្ញុំ​មាន​ពិតជាថ្លែងអំណរគុណ ​ចំពោះ​ការ​គាំទ្រ​ជា​បន្តបន្ទាប់​របស់​អ៊ុយក្រែន ​ដោយ​រដ្ឋាភិបាល​ជប៉ុន​ក្នុង​អំឡុង ​ពេល​ពួកគេ​កាន់​តំណែង​ ជា​ប្រធាន​ក្នុង​ក្រុម G7 ព្រម​ទាំង​ក្រុម​ធនាគារ​ពិភពលោក ។

គួរឲ្យដឹងដែរថាចាប់តាំងពីការចាប់ផ្តើមប្រតិបត្តិការពិសេសដោយយោធារបស់រុស្ស៊ីប្រឆាំងនឹងប្រទេសអ៊ុយក្រែនកាលពីឆ្នាំ២០២២មក រដ្ឋាភិបាលអ៊ុយក្រែនបានទទួលជំនួយហិរញ្ញវត្ថុជាង ៥៨១លានដុល្លារតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន។

ក្រសួងហិរញ្ញវត្ថុអ៊ុយក្រែន ក៏បានបញ្ជាក់ទៀតដែរថា អាជ្ញាធរអ៊ុយក្រែន រំពឹងថា នឹងទទួលបាន២ពាន់លានដុល្លារផ្សេងទៀត ពីរដ្ឋាភិបាលទីក្រុងតូក្យូសម្រាប់ការគាំទ្រ ថវិកាដោយផ្ទាល់តាមរយៈមូលនិធិ ADVANCE របស់ធនាគារពិភពលោក៕
ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top