ព័ត៌មានអន្តរជាតិ

Update៖ ក្រសួងការពារជាតិរុស្ស៊ី អះអាងថា កងកម្លាំងរបស់ខ្លួន រារាំងនឹងការវាយប្រហារដោយយន្តហោះគ្មានមនុស្ស របស់អ៊ុយក្រែន

រូបភាពពី៖​ AFP

ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ថា ក្រសួងការពារជាតិរបស់ប្រទេសរុស្ស៊ី បានអះអាងកាលពីថ្ងៃសុក្រថា កងកម្លាំងរបស់រុស្ស៊ី បានរារាំងពីការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់ប្រទេសអ៊ុយក្រែន ដែលបានសំដៅមកលើទីតាំងនានានៅក្នុងតំបន់ម៉ូស្គូ ។


ក្រសួងការពារជាតិបានឲ្យដឹងនៅក្នុងសារ Telegram ថា “នៅពេលព្រឹក កងកម្លាំងរបស់ប្រទេសរុស្ស៊ី បានរារាំងការប៉ុនប៉ងរបស់របបដឹកនាំក្រុងគៀវ ដើម្បីអនុវត្តការវាយប្រហារដោយភេរវករ នឹងការប្រើប្រាស់យន្តហោះគ្មានមនុស្សបើកមកលើទីតាំងនានានៅក្នុងតំបន់ម៉ូស្គូ” ។

ក្រសួដដែលនេះបានឲ្យដឹងទៀតថា គ្មាននរណាម្នាក់រងរបួស ឬខូចខាត ក្រោយពីការវាយប្រហារទាំងនោះទេ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top